មានវត្ថុជាទីស្រឡាញ់ ២ បុគ្គលនោះ មានសេចក្តីទុក្ខ ២ បុគ្គលណា មានវត្ថុជាទីស្រឡាញ់ ១ បុគ្គលនោះ មានសេចក្តីទុក្ខ ១ បុគ្គលណា មិនមានវត្ថុជាទីស្រឡាញ់ បុគ្គលនោះ ក៏មិនមានសេចក្តីទុក្ខសោះដែរ តថាគត ទើបពោលថា បុគ្គលទាំងនោះ ជាអ្នកមិនមានសោក ជាបុគ្គលប្រាសចាកធូលី គឺកិលេស ជាអ្នកមិនមានសេចក្តីចង្អៀតចង្អល់។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
[១៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង
សេចក្តីសោកក្តី សេចក្តីខ្សឹកខ្សួលក្តីណាមួយ ឬសេចក្តីទុក្ខជាច្រើនយ៉ាង ក្នុងលោក ធម៌ទាំងនុ៎ះ រមែងកើតឡើង ព្រោះអាស្រ័យសត្វ និងសង្ខារជាទីស្រឡាញ់ កាលបើមិនមានសត្វ និងសង្ខារជាទីស្រឡាញ់ ធម៌ទាំងនុ៎ះ ក៏រមែងមិនមាន។ ព្រោះហេតុនោះឯង បុគ្គលណា មិនមានសត្វ និងសង្ខារជាទីស្រឡាញ់ ក្នុងលោកណាមួយទេ បុគ្គលនោះ ទើបមានសេចក្តីសុខ ប្រាសចាកសេចក្តីសោក ព្រោះថា បុគ្គលប្រាថ្នាសេចក្តីមិនសោក និងការប្រាសចាកធូលី គឺកិលេស មិនគប្បីធ្វើសត្វ និងសង្ខារឲ្យជាទីស្រឡាញ់ ក្នុងលោកណាមួយឡើយ។ សូត្រ ទី៨។
[១៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង