​មោហៈ​ ​ជា​ធម៌​ញុំាង​សេចក្តី​វិនាស​ឲ្យ​កើត​ ​មោហៈ​ជា​ធម៌​ញុំាង​ចិត្ត​ឲ្យ​កម្រើក​ ​ភ័យ​កើត​ហើយ​ខាងក្នុង​ចិត្ត​ ​ជន​មិនដឹង​នូវ​ភ័យ​នោះ​។​ ​ជន​អ្នក​វង្វេង​ ​រមែង​មិន​ស្គាល់​ប្រយោជន៍​ ​ជន​អ្នក​វង្វេង​ ​រមែង​មិនឃើញ​ធម៌​ ​មោហៈ​គ្រប​សង្កត់​នរជន​ ​ក្នុង​កាលណា​ ​សេចក្តី​ងងឹត​ដ៏​មាន​កំឡាំង​ ​ក៏​កើតឡើង​ក្នុង​កាលនោះ​។​ ​លុះតែ​បុគ្គល​ណា​ ​បាន​លះបង់​មោហៈ​ហើយ​ ​ទើប​មិន​វង្វេង​ក្នុង​អារម្មណ៍​ ​ដែល​គួរ​វង្វេង​ ​បុគ្គល​នោះ​ ​រមែង​កំចាត់​បង់​នូវ​មោហៈ​ទាំងពួង​ ​(​ដោយ​មគ្គ​ទី​ ​៤​)​ ​ដូចជា​ព្រះអាទិត្យ​ ​កាល​រះ​ឡើង​ ​កំចាត់​បង់​ងងឹត​ ​ដូច្នោះឯង​។​ ​សូត្រ​ ​ទី៩​។​

 ​[​៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​អសទ្ធម្ម​ ​៣​ ​យ៉ាង​ ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ហើយ​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​ ​១​ ​កប្ប​ ​លែង​កែ​បាន​។​ ​អសទ្ធម្ម​ ​៣​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​សេចក្តី​ប្រាថ្នា​ដ៏​លាមក​ ​គ្រប​សង្កត់​រួបរឹត​ចិត្ត​ហើយ​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​ ​១​ ​កប្ប​ ​លែង​កែ​បាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​ភាព​នៃ​បាបមិត្ត​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ហើយ​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​ ​១​ ​កប្ប​ ​លែង​កែ​បាន​ ​១​។​ ​
ថយ | ទំព័រទី ១១៣ | បន្ទាប់