​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្តទៅ​ ​ក្នុង​អំណាច​នៃ​ប្រយោជន៍​ ​ព្រោះ​អាស្រ័យ​ប្រយោជន៍​ ​មិនមែន​ព្រោះ​ព្រះរាជា​បៀតបៀន​ ​មិនមែន​ព្រោះ​ចោរ​បៀតបៀន​ ​មិនមែន​ព្រោះ​ចំពាក់បំណុល​ ​មិនមែន​ព្រោះ​ភ័យ​គ្រប​សង្កត់​ ​មិនមែន​ព្រោះ​ដុនដាប​ដោយ​ការ​ចិញ្ចឹមជីវិត​ទេ​ ​ពិតជា​ព្រោះ​ការ​ត្រិះរិះ​ថា​ ​ពួក​យើង​ត្រូវជា​តិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​ចង្អៀតចង្អល់​ចិត្ត​ ​គ្រប​សង្កត់​ហើយ​ ​ជា​អ្នក​ត្រូវ​ទុក្ខ​រឹបជាន់​ ​ត្រូវ​ទុក្ខ​គ្រប​សង្កត់​ហើយ​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ការ​ធ្វើ​នូវ​ទីបំផុត​នៃ​គំនរ​ទុក្ខ​ទាំងអស់​នេះ​ឲ្យ​ប្រាកដ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​នេះ​ ​បាន​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា​ ​មានតម្រេក​ដ៏​ក្លៀវក្លា​ក្នុង​កាម​ ​មានចិត្ត​ព្យាបាទ​ ​មានការ​ត្រិះរិះ​ក្នុងចិត្ត​ដ៏​អាក្រក់​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​មានចិត្ត​មិន​មាំមួន​ ​មានចិត្ត​ភ្ញាក់ផ្អើល​ ​មាន​ឥន្ទ្រិយ​ជាប្រក្រតី​ ​គឺ​មិន​សង្រួម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូចជា​អង្កត់ឧស​សម្រាប់​ដុតខ្មោច​ ​មាន​ភ្លើង​ឆេះ​ទាំងសងខាង​ ​ប្រឡាក់​លាមក​ត្រង់​កណ្តាល​ ​រមែង​មិន​ផ្សព្វផ្សាយ​ទៅ​ដើម្បី​ជា​ឧស​ក្នុង​ស្រុក​ ​ក្នុង​ព្រៃ​បាន​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​បុគ្គល​នេះ​ថា​ ​សាបសូន្យ​ចាក​ភោគៈ​របស់​គ្រហស្ថ​ផង​ ​មិន​បាន​ញុំាង​ប្រយោជន៍​ជា​របស់​សមណៈ​ឲ្យ​បរិបូណ៌​ផង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្តី​នុ៎ះហើយ​។​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់