​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​(​បុគ្គល​ទ្រុស្តសីល​)​ ​រមែង​សាបសូន្យ​ចាក​ភោគៈ​របស់​គ្រហស្ថ​ផង​ ​ចាក​ប្រយោជន៍​របស់​សមណៈ​ផង​ ​ជា​បុគ្គល​មាន​ចំណែក​អាក្រក់​ ​តែង​ខ្ចាត់ខ្ចាយ​ ​រោយរាយ​ ​វិនាស​ទៅ​ ​ដូចជា​ឧស​ដុតខ្មោច​។​ ​បុគ្គល​ ​បរិភោគ​ដុំដែក​ក្តៅ​ ​ដូចជា​អណ្តាត​ភ្លើង​ ​ប្រសើរ​ជាង​ ​បុគ្គល​ទ្រុស្តសីល​ ​មិន​សង្រួម​ហើយ​ ​បរិភោគ​នូវ​បិណ្ឌបាត​របស់​អ្នក​ដែន​ ​មិន​ប្រសើរ​សោះ​ឡើយ​។​ ​សូត្រ​ ​ទី២​។​ ​

 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើទុកជា​ភិក្ខុ​ ​ចាប់​ជាយ​សង្ឃាដិ​ ​(​នៃ​តថាគត​)​ ​ហើយ​ដើរតាម​អំពី​ខាងក្រោយ​ ​ៗ​ ​ដាក់​ជើង​ ​(​ខ្លួន​)​ ​ត្រង់កន្លែង​ជើង​ ​(​នៃ​តថាគត​)​ ​តែថា​ភិក្ខុ​នោះ​ ​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា​ ​មានតម្រេក​ដ៏​ក្លៀវ​កា្ល​ក្នុង​កាម​ ​មានចិត្ត​ព្យាបាទ​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ដ៏​អាក្រក់​ ​ភ្លេច​សា្ម​រតី​ ​មិនដឹង​ខ្លួន​ ​មានចិត្ត​មិន​មាំមួន​ ​មានចិត្ត​ភ្ញាក់ផ្អើល​ ​មាន​ឥន្រ្ទិយ​ជាប្រក្រតី​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​នៅ​ឆ្ងាយ​អំពី​តថាគត​ដោយពិត​ ​ឯត​ថា​គត​ ​ក៏​ឈ្មោះថា​ ​នៅ​ឆ្ងាយ​អំពី​ភិក្ខុ​នោះ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេ​តុ​អី្វ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​មិនឃើញ​ធម៌​ ​កាលបើ​មិនឃើញ​ធម៌​ហើយ​ ​ឈ្មោះថា​ ​មិនឃើញ​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើទុកជា​ភិក្ខុ​នោះ​ ​នៅក្នុង​ទីមួយ​ ​ចំនួន​រយ​យោជន៍​
ថយ | ទំព័រទី ១២០ | បន្ទាប់