​តែ​ភិក្ខុ​នោះ​ ​មិនជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា​ ​មិន​មានតម្រេក​ក៏​ក្លៀវក្លា​ក្នុង​កាម​ ​មិន​មានចិត្ត​ព្យាបាទ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ដ៏​អាក្រក់​ ​ប្រុងស្មារតី​ ​ដឹងខ្លួន​ ​មានចិត្ត​មាំមួន​ ​មានចិត្ត​មូល​នឹងធឹង​ក្នុង​អារម្មណ៍​តែមួយ​ ​សង្រួម​ឥន្រ្ទិយ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​នៅ​ជិត​តថាគត​ដោយពិត​ ​ទាំង​តថាគត​ ​ក៏​ឈ្មោះថា​ ​នៅ​ជិត​ភិក្ខុ​នោះ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​ឃើញ​ធម៌​ ​កាលបើ​ឃើញ​ធម៌​ហើយ​ ​ឈ្មោះថា​ ​ឃើញ​តថាគត​។​ ​
​អ្នក​ចូរ​មើលចុះ​ ​ភិក្ខុ​ណា​ ​ដែល​ជា​អ្នក​ប្រាថ្នា​ធំ​ ​បៀតបៀន​គេ​ ​លុះអំណាច​តណ្ហា​ជា​គ្រឿង​ញាប់ញ័រ​ ​មានចិត្ត​មិន​ត្រជាក់​ ​ចំពាក់​នៅ​ ​(​ក្នុង​កាម​)​ ​បើទុកជា​ភិក្ខុ​នោះ​ ​ជាប់​កៀក​នឹង​ព្រះពុទ្ធ​ ​ដែល​មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់ញ័រ​ ​មានចិត្ត​ត្រជាក់​ ​ឥត​ជាប់​ចំពាក់​ ​ក៏​ឈ្មោះថា​ ​នៅ​ឆ្ងាយ​ជាដរាប​។​ ​លុះតែ​ភិក្ខុ​ណា​ ​ជា​បណ្ឌិត​ ​បានដឹង​ច្បាស់​នូវ​ធម៌​ ​(​ដោយ​ញាត​បរិញ្ញា​ ​និង​តី​រណ​បរិញ្ញា​)​ ​ដឹង​ច្បាស់​នូវ​ចតុ​សច្ចធម៌​ ​(​ដោយ​មគ្គញ្ញាណ​)​ ​មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់ញ័រ​ ​ស្ងប់​រម្ងាប់​ ​ដូចជា​អន្លង់​ទឹក​ ​ប្រាសចាក​ខ្យល់​ ​មិន​កំរើក​មានចិត្ត​ត្រជាក់​ ​មិន​ជាប់​ចំពាក់​ ​អ្នក​ចូរ​មើលចុះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​នៅ​ជិត​ព្រះពុទ្ធ​ ​ដែល​មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់ញ័រ​ ​មានចិត្ត​ត្រជាក់​ ​មិន​ជាប់​ចំពាក់​ក្នុង​កាម​ជាដរាប​។​ ​សូត្រ​ ​ទី៣​។​
ថយ | ទំព័រទី ១២១ | បន្ទាប់