​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជា​គ្រឿងរ​លត់​ទៅ​នៃ​លោក​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ច្បាស់​ហើយ​ ​ធម៌​ជា​គ្រឿងរ​លត់​ទៅ​នៃ​លោក​ ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​ទា​ ​ប្រព្រឹត្តទៅ​កាន់​ទី​រលត់​ទៅ​នៃ​លោក​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ច្បាស់​ហើយ​ ​បដិ​ទា​ ​ប្រព្រឹត្តទៅ​កាន់​ទី​រលត់​ទៅ​នៃ​លោក​ ​តថាគត​ ​បាន​អប់រំ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ ​ដែល​លោក​ ​ព្រមទាំង​ទេវតា​ ​មារ​ ​និង​ព្រហ្ម​ ​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​បានឃើញ​ ​បានឮ​ ​បាន​ប៉ះពាល់​ ​បានដឹង​ ​បាន​ដល់​ ​បាន​ស្វះស្វែង​រក​ ​បាន​រាវរក​ ​ដោយចិត្ត​ហើយ​ ​របស់​នោះ​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ច្បាស់​ហើយ​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​ហៅថា​ ​ព្រះ​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ក្នុង​រាត្រី​ណា​ផង​ ​បរិនិព្វាន​ទៅ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​ក្នុង​រាត្រី​ណា​ផង​ ​សំដែង​ចរចា​ពន្យល់​នូវ​សត្ថុ​សាសនា​ណា​ ​ក្នុង​ចន្លោះ​រាត្រី​ទាំងពីរ​នុ៎ះ​ ​សត្ថុ​សាសនា​ទាំងអស់​នោះ​ ​ក៏​នៅជា​យ៉ាងនោះ​ដដែល​ ​មិន​ប្រែ​ទៅជា​យ៉ាង​ដទៃ​ឡើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​ព្រះ​តថាគត​។​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់