ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​យ៉ាងណា​ ​ធ្វើ​យ៉ាងនោះ​ ​ធ្វើ​យ៉ាងណា​ ​ពោល​យ៉ាងនោះ​ឯង​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​ព្រះ​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពួក​សត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​តថាគត​ ​ជា​អ្នក​គ្រប​សង្កត់​លើ​សត្វ​ឯទៀត​ ​(​ដោយ​គុណ​)​ ​សត្វ​ឯទៀត​គ្រប​សង្កត់​ ​(​តថាគត​វិញ​)​ ​មិនបាន​ ​ជា​អ្នក​ឃើញ​ហេតុ​សព្វគ្រប់​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​ព្រះ​តថាគត​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្តី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​អ្នកប្រាជ្ញ​ ​បានដឹង​ច្បាស់​ ​នូវ​លោក​ទាំងពួង​ ​ក្នុង​លោក​ទាំងពួង​ដោយពិត​ ​ជា​អ្នក​ប្រាសចាក​លោក​ទាំងពួង​ ​ក្នុង​លោក​ទាំងពួង​ ​មិន​មាន​នរណា​(​១​)​ ​ប្រៀប​បាន​ ​ជា​អ្នក​គ្រប​សង្កត់​លោក​ទាំងអស់​ ​(​ដោយ​គុណ​)​ ​ជា​អ្ន​កញុំាង​លោក​ទាំងអស់​ ​ឲ្យ​ផុត​ចាក​គ្រឿង​ចំពាក់​ទាំងពួង​ ​ព្រះនិព្វាន​ ​ជាទី​ស្ងប់​រម្ងាប់​យ៉ាង​ក្រៃលែង​ ​មិន​មាន​ភ័យ​អំពី​ទីណា​ ​ៗ​ ​ដល់​អ្នកប្រាជ្ញ​ដែល​បាន​ហើយ​ ​អ្នកប្រាជ្ញ​នុ៎ះ​ ​ជា​ព្រះ​ខីណាស្រព​ ​ត្រាស់​ដឹង​នូវ​សច្ចៈ​ ​៤​ ​ជា​បុគ្គល​មិន​មានទុក្ខ​ ​បាន​កាត់​ផ្តាច់​នូវ​សេចក្តី​សង្ស័យ​ ​ដល់​នូវ​ការ​អស់​ទៅ​នៃ​កម្ម​ទាំងពួង​ ​មានចិត្ត​ផុត​ស្រឡះ​ ​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​កិលេស​

(​១​)​ ​ក្នុង​អដ្ឋកថា​ថា​ ​មិន​មាន​គឺ​នរ​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ ​(​អនូ​សយោ​)​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់