​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​មេឃ​ដែល​ស្រឡះ​ ​ប្រាសចាក​ពពក​ ​ក្នុង​សរទ​សម័យ​ ​ក្នុង​ខែ​ជា​ខាងចុង​នៃ​រដូវភ្លៀង​ ​ព្រះអាទិត្យ​ ​ក៏​រះ​ត្រដួចត្រដឹម​ក្នុង​ពពក​ ​កំចាត់​បង់​ងងឹត​ឰដ៏​អាកាស​ទាំងអស់​ ​ភ្លឺស្វាង​រុងរឿង​ ​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុញ្ញកិរិយា​វត្តុ​ទាំងឡាយ​ ​ដែល​ឲ្យផល​ក្នុង​បដិសន្ធិ​កាល​ ​និង​បវត្តិកាល​ឯណា​នីមួយ​ ​បុញ្ញកិរិយា​វត្ថុ​ទាំងអស់​នោះ​ ​មិនដល់​មួយ​ចំណិត​ ​នៃ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​ចែក​ឲ្យ​ជា​ចំណែក​ ​១៦​ ​ៗ​ ​ដង​ឡើយ​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​តែង​គ្រប​សង្កត់​បុញ្ញកិរិយា​វត្តុ​ទាំងនោះ​ ​ភ្លឺស្វាង​រុងរឿង​ ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ផ្កាយព្រឹក​ ​ភ្លឺស្វាង​រុងរឿង​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុញ្ញកិរិយា​វត្ថុ​ទាំងឡាយ​ ​ដែល​ឲ្យផល​ ​ក្នុង​បដិសន្ធិ​កាល​ ​និង​បវត្តិកាល​ឯណា​នីមួយ​ ​បុញ្ញកិរិយា​វត្ថុ​ទាំងអស់​នោះ​ ​មិនដល់​មួយ​ចំណិត​នៃ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​ចែក​ឲ្យ​ជា​ចំណែក​ ​១៦​ ​ៗ​ ​ដង​ឡើយ​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​តែង​គ្រប​សង្កត់​បុញ្ញកិរិយា​វត្ថុ​ទាំងនោះ​ ​ភ្លឺស្វាង​រុងរឿង​ ​ដូច្នោះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្តី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ២៨ | បន្ទាប់