​បុគ្គល​ណា​ ​មានស្មារតី​ ​ចំរើន​មេត្តា​ ​មិន​មាន​ប្រមាណ​ ​បដិឃ​សំយោជនៈ​ទាំងឡាយ​ ​របស់​បុគ្គល​នោះ​ ​អ្នក​ឃើញ​កិរិយា​អស់​ទៅ​នៃ​កិលេស​ ​រមែង​ស្ដួចស្ដើង​ ​បើ​បុគ្គល​មានចិត្ត​មិន​ប្រទូស្ដ​សត្វ​ ​សូម្បីតែ​សត្វ​មួយ​ ​ចំរើន​មេត្តា​ ​ជា​បុគ្គល​ឈ្លាសវៃ​ដោយ​មេត្តា​នោះ​ ​មួយទៀត​ ​ព្រះ​អរិយៈ​ ​កាល​អនុគ្រោះ​សត្វ​ទាំងអស់​ដោយចិត្ត​ហើយ​ ​ឈ្មោះថា​ ​ធ្វើបុណ្យ​ច្រើន​ ​ជន​ទាំងឡាយ​ណា​ ​ឈ្នះ​ផែនដី​ដ៏​ដេរដាស​ទៅ​ដោយ​សត្វ​ ​ជន​ទាំងឡាយ​នោះ​ ​ជា​ធម្មិករាជ​ ​ប្រហែល​ដោយ​ឥសី​ ​ហើយ​ញុំាង​ការ​បូជា​ឲ្យ​ប្រព្រឹត្តទៅ​ ​(​គឺ​ទ្រង់​ឈ្លាសវៃ​ក្នុង​ការ​ទំនុក​បម្រុង​ធញ្ញា​ហារ​ ​គឺ​ស្រែ​ស្រូវ​ ​ឲ្យ​សម្បូណ៌​ក្នុង​ព្រះរាជអាណាចក្រ​ ​១​ ​ទ្រង់​ឈ្លាសវៃ​ក្នុង​ការសង្គ្រោះ​រាជបុរស​ ​១​ ​ទ្រង់​ប្រកប​ឧបាយ​ចងចិត្ត​មនុស្ស​ឲ្យ​ចូលចិត្ត​ ​១​ ​ទ្រង់​មាន​ព្រះបន្ទូល​ផ្អែមល្ហែម​ ​១​ ​ជាហេតុ​ឲ្យ​ស្រុកទេស​រាប​ទាប​សាន្ដ​ត្រាណ​ ​គ្មាន​ចោរ​ ​ទាល់តែ​មិនបាច់​ដាក់គន្លឹះ​ ​ចាក់សោ​ទ្វារផ្ទះ​ ​១​)​ ​កាបូ​ជា​ទាំងឡាយ​នោះ​ ​មិនដល់​មួយ​ចំណិត​ ​នៃ​បុគ្គល​អ្នក​ចំរើន​មេត្តាចិត្ត​ ​ដែល​ចែក​ឲ្យ​ជា​ចំណែក​ ​១៦​ ​ៗ​ ​ដង​ឡើយ​ ​(​ដូច​ពួក​ផ្កាយ​ទាំងអស់​ ​មិនដល់​មួយ​ចំណិត​នៃ​ពន្លឺ​ព្រះចន្ទ្រ​)​
ថយ | ទំព័រទី ២៩ | បន្ទាប់