​បុគ្គល​ណា​ ​មិន​សម្លាប់សត្វ​ដោយខ្លួនឯង​ ​មិន​ប្រើ​គេ​ឲ្យ​សម្លាប់​ ​មិន​ផ្ចាញ់ផ្ចាល​ដោយខ្លួនឯង​ ​មិន​ប្រើ​គេ​ឲ្យ​ផ្ចាញ់ផ្ចាល​ ​ជា​អ្នកមាន​ចំណែក​នៃ​មេត្តា​ ​ក្នុង​សត្វ​ទាំងឡាយ​ទាំងពួង​ ​ពៀរ​មិន​មានដល់​បុគ្គល​នោះ​ ​ដោយហេតុ​ណា​នីមួយ​ឡើយ​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៧​។​

​ចប់​ ​តតិយ​វគ្គ​។​
​ឧទា្ទ​ននៃ​តតិយ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ចិត្ត​ ​១​ ​ចំរើន​ឈាន​ ​១​ ​ប្រយោជន៍​ទាំងពីរ​ ​១​ ​គំនរ​ឆ្អឹង​ដូចជា​ភ្នំ​វេ​បុល្ល​ ​១​ ​សម្បជានមុសាវាទ​ ​១​ ​ទាន​ ​១​ ​ការ​ចំរើន​មេត្តា​ ​១​ ​ព្រះ​សូត្រ​ទាំងឡាយ​ ​ក្នុង​ធម៌​មួយ​ ​ៗ​ ​គឺ​ ​ព្រះ​សូត្រ​ ​(​ខាងចុង​)​ ​៧​ ​សូត្រ​ ​ព្រះ​សូត្រ​ខាងដើម​ ​២០​ ​សូត្រ​ ​សង្គ្រោះ​ជា​សូត្រ​ ​២៧​ ​សូត្រ​។​ ​​

​ចប់​ ​ឯក​និបាត​។

ថយ | ទំព័រទី ៣០ | បន្ទាប់