​ឥតិ​វុត្ត​កៈ​ ​ទុក​និបាត​ ​បឋម​វគ្គ​


 [​២៨​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​២​ ​រមែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្ដី​ថ្នាំងថ្នាក់​ ​ប្រកបដោយ​សេចក្ដី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្ដី​ក្រវល់ក្រវាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ប្រាកដជា​ទៅកាន់​ទុគ្គតិ​។​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​២​ ​តើ​ដូចម្ដេច​។​ ​គឺ​ភាពជា​អ្នក​មិន​គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​១​ ​ភាពជា​អ្នក​មិនដឹង​ប្រមាណ​ក្នុង​ភោជន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​២​ ​នេះឯង​ ​រមែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្ដី​ថ្នាំងថ្នាក់​ ​ប្រកបដោយ​សេចក្ដី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្ដី​ក្រវល់ក្រវាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ប្រាកដជា​ទៅកាន់​ទុគ្គតិ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​ភិក្ខុ​ណា​ ​ក្នុង​សាសនា​នេះ​ ​មិនបាន​គ្រប់គ្រង​ទ្វារ​អម្បាល​នេះ​ ​គឺ​ ​ចក្ខុ១​ ​សោតៈ១​ ​ឃានៈ១​ ​ជិវ្ហា១​ ​កាយ១​ ​មនៈ១​ ​ជា​អ្នក​មិង​ដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​មិន​សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​តែង​បាន​នូវ​សេចក្ដីទុក្ខ​ ​គឺ​ទុក្ខ​ក្នុង​កាយ​ផង​ ​ទុក្ខ​ក្នុងចិត្ត​ផង​ ​ភិក្ខុ​បែប​នោះ​ ​មាន​កាយ​ក្តៅក្រហាយ​ ​មានចិត្ត​ក្តៅក្រហាយ​ ​តែង​នៅជា​ទុក្ខ​ទាំងថ្ងៃទាំងយប់​។​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់