​អ្នក​ចូរ​ឃើញ​នូវ​ព្រះ​វាចា​ ​ដោយ​បរិយាយ​នៃ​ព្រះ​តថាគត​ ​ជា​ព្រះពុទ្ធ​ ​ដែល​ទ្រង់​មាន​សេចក្ដី​អនុគ្រោះ​ ​ដល់​សព្វ​សត្វ​ផង​ ​នូវ​ធម៌​ទេសនា​ ​២​ ​យ៉ាង​ ​ដែល​ព្រះ​តថាគត​ ​ប្រកាស​ហើយ​ផង​ ​អ្នក​ទាំងឡាយ​ ​ជា​អ្នក​ឈ្លាស​ ​ចូរ​ឃើញ​នូវ​អំពើបាប​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​នូវ​បាប​ក្នុង​បាប​នោះ​ ​ត​អំពី​នោះ​ទៅ​ ​ចូរ​អ្នក​ទាំងឡាយ​ ​មានចិត្ត​ប្រាសចាក​សេចក្ដីត្រេកអរ​ហើយ​ ​និង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី២​។​
 [​៤០​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អវិជ្ជា​ ​ជា​ប្រធាន​ ​ដើម្បី​ជួបប្រទះ​នូវ​អកុសលធម៌​ទាំងឡាយ​ ​អហិរិកៈ​ ​និង​អនោត្ត​ប្បៈ​ ​កើត​តាម​ក្រោយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ឯ​វិជ្ជា​ ​ជា​ប្រធាន​ ​ដើម្បី​ជួបប្រទះ​នូវ​កុសលធម៌​ទាំងឡាយ​ ​ហិរិ​ ​និង​ឱត្តប្បៈ​ ​កើត​តាម​ក្រោយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ៤៥ | បន្ទាប់