​ជន​ទាំងឡាយ​ណា​ ​ជា​អ្នកមាន​ចិត្តស្ងប់​ ​មាន​បញ្ញា​ ​មានស្មារតី​ ​មាន​ឈាន​ ​ពិចារណា​ឃើញ​ធម៌​ដោយ​ប្រពៃ​ ​មិន​មាន​សេចក្ដី​អាល័យ​ក្នុង​កាម​ទាំងឡាយ​ ​ត្រេកអរ​ក្នុង​សេចក្ដី​មិន​ប្រមាទ​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​ឃើញ​ភ័យ​ក្នុង​សេចក្ដីប្រមាទ​ ​ជន​ទាំងឡាយ​នោះ​ ​មិន​គួរ​ដើម្បីនឹង​សាបសូន្យ​ ​(​ឋិតនៅ​)​ ​ក្នុង​ទី​ជិត​នៃ​ព្រះនិព្វាន​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៨​។​
 [​៤៦​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ជា​បុគ្គល​មាន​សិក្ខា​ជា​អានិសង្ស​ ​មាន​បញ្ញា​ជាកំពូល​ ​មាន​វិមុត្តិ​ជា​ខ្លឹម​ ​មានសតិ​ជា​អធិបតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​មាន​សិក្ខា​ជា​អានិសង្ស​ ​មាន​បញ្ញា​ជាកំពូល​ ​មាន​វិមុត្តិ​ជា​ខ្លឹម​ ​មានសតិ​ ​ជា​អធិបតី​ហើយ​ ​បណ្ដា​ផល​ទាំងឡាយ​ពីរ​ ​ផល​ណាមួយ​ ​គង់​នឹង​បាន​ប្រាកដ​ ​គឺ​បានសម្រេច​អរហត្ត​ក្នុង​បច្ចុប្បន្ន​ ​ពុំ​នោះ​សោត​ ​បើ​មាន​ឧបាទានក្ខន្ធ​សេសសល់​នៅ​ ​ក៏​គង់​បានសម្រេច​ភាពជា​អនាគាមី​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ៥៣ | បន្ទាប់