[​៥៤​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​នេះ​ ​មាន​ ​៣​។​ ​ការស្វែងរក​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​ការស្វែងរក​កាម​ ​១​ ​ការស្វែងរក​ភព​ ​១​ ​ការស្វែងរក​ព្រហ្មចរិយៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​សាវក​នៃ​ព្រះពុទ្ធ​ ​មានចិត្ត​ដំ​កល់​មាំ​ ​មានសម្បជញ្ញៈ​ ​មានសតិ​ ​ដឹង​ច្បាស់​នូវ​ការស្វែងរក​ទាំងឡាយ​ផង​ ​នូវ​ទី​កើត​នៃ​ការស្វែងរក​ទាំងឡាយ​ផង​ ​ការស្វែងរក​ទាំង​នុ៎ះ​ ​រលត់​ទៅ​ក្នុង​ទីណា​ ​ក៏​ដឹង​ច្បាស់​នូវ​ទីនោះ​ផង​ ​នូវ​មគ្គ​ជា​ដំណើរ​ទៅកាន់​ទី​អស់​ទៅ​នៃ​ការស្វែងរក​ផង​ ​ភិក្ខុ​អស់​ទៅ​នៃ​តណ្ហា​ ​តែង​បរិនិព្វាន​ ​ព្រោះ​អស់​ទៅ​នៃ​ការស្វែងរក​ទាំងឡាយ​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៥​។​ ​
 [​៥៥​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​នេះ​ ​មាន​ ​៣​។​ ​ការស្វែងរក​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​ការស្វែងរក​កាម​ ​១​ ​ការស្វែងរក​ភព​ ​១​ ​ការស្វែងរក​ព្រហ្មចរិយៈ​ ​១​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់