​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ការស្វែងរក​កាម​ ​ការស្វែងរក​ភព​ ​និង​ការស្វែងរក​ព្រហ្មចរិយៈ​ ​ដែល​ជាទី​ស្ទាបអង្អែល​ ​ថា​ជា​របស់​ពិត​ ​ជាទី​តាំង​នៃ​ទិដ្ឋិ​ ​ជាទី​ដុះដាល​នៃ​កិលេស​ ​ការស្វែងរក​របស់​ភិក្ខុ​អ្នក​ប្រាសចាក​សេចក្ដីត្រេកអរ​ទាំងពួង​ ​ផុត​ស្រឡះ​ ​ព្រោះ​អស់​តណ្ហា​ ​បាន​លះបង់​ហើយ​ ​ទាំង​ហេតុ​ជាទី​តាំង​នៃ​ទិដ្ឋិ​ ​ក៏បាន​ដក​ចោល​ហើយ​ ​ភិក្ខុ​មិន​មាន​សេចក្ដីប្រាថ្នា​ ​មិន​មាន​សេចក្ដី​ងឿងឆ្ងល់​ ​ព្រោះ​អស់​ទៅ​នៃ​ការស្វែងរក​ទាំងឡាយ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៦​។​ ​
 [​៥៦​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​នេះ​ ​មាន​ ​៣​។​ ​អាសវៈ​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​កាមាសវៈ​ ​១​ ​ភវាសវៈ​ ​១​ ​អវិជ្ជា​សវៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នេះ​ហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ៦៤ | បន្ទាប់