​ឥតិ​វុត្ត​កៈ​ ​តិក​និបាត​ ​ចតុត្ថ​វគ្គ​


 [​៨០​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសល​វិតក្កៈ​ ​នេះ​មាន​ ​៣​។​ ​អកុសល​វិតក្កៈ​ ​៣​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​វិតក្កៈ​ដែល​ប្រកបដោយ​សេចក្ដីប្រាថ្នា​ ​មិន​ឲ្យ​អ្នកដទៃ​មើលងាយ​ខ្លួន​ ​១​ ​វិតក្កៈ​ដែល​ប្រកបដោយ​លាភសក្ការៈ​ ​និង​សេចក្ដីសរសើរ​ ​១​ ​វិតក្កៈ​ដែល​ប្រកបដោយ​សេចក្ដី​អាណិត​បុគ្គល​ដទៃ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសល​វិតក្កៈ​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ ​ថា​ ​
​បុគ្គល​ណាមួយ​ ​ប្រកបដោយ​សេចក្ដីប្រាថ្នា​ ​មិន​ឲ្យ​អ្នកដទៃ​មើលងាយ​ខ្លួន​ ​ជា​អ្នក​ធ្ងន់​ក្នុង​លាភ​ ​និង​សក្ការៈ​ ​មាន​សេចក្ដីរីករាយ​ ​ជាមួយនឹង​ពួក​អាមាត្យ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឆ្ងាយ​អំពី​ការ​អស់​ទៅ​នៃ​សំយោជនៈ​។​ ​បុគ្គល​ណាមួយ​ ​ក្នុង​លោក​នេះ​ ​លះបង់​បុត្ត​ ​និង​ភរិយា​ផង​ ​លះបង់​សត្វ​ចិញ្ចឹម​ផង​ ​លះបង់​សេចក្ដី​សង្រ្គោះ​ ​ក្នុង​វិវាហៈ​ផង​ ​ភិក្ខុ​ប្រាកដ​ដូច្នោះ​នោះ​ ​គួរ​ដើម្បី​បាន​នូវ​សម្ពោធិ​ដ៏​ឧត្តម​។​ ​សូត្រ​ ​ទី១​។​

 [​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ពួក​សត្វ​ដែល​ត្រូវ​សក្ការៈ​ ​គ្រប​សង្កត់​ហើយ​ ​រួបរឹត​ចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់