​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ពួក​សត្វ​ ​ដែល​អ​សក្ការៈ​គ្រប​សង្កត់​ហើយ​ ​រួបរឹត​ចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ហើយ​ ​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ពួក​សត្វ​ដែល​សក្ការៈ​ ​និង​អ​សក្ការៈ​ទាំងពីរ​យ៉ាងនោះ​ ​គ្រប​សង្កត់​ហើយ​ ​រួបរឹត​ចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ហើយ​ ​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនមែន​ឮ​សេចក្ដី​នោះ​ ​(​អំពីសំណាក់​)​ ​នៃ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ហើយ​ពោល​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ពួក​សត្វ​ ​ដែល​សក្ការៈ​គ្រប​សង្កត់​ហើយ​ ​រួបរឹត​ចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ហើយ​ ​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ពួក​សត្វ​ ​ដែល​អ​សក្ការៈ​គ្រប​សង្កត់​ហើយ​ ​រួបរឹត​ចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ហើយ​ ​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បានឃើញ​ពួក​សត្វ​ ​ដែល​សក្ការៈ​ ​និង​អ​សក្ការៈ​ទាំងពីរ​យ៉ាងនោះ​ ​គ្រប​សង្កត់​ហើយ​ ​រួបរឹត​ចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ហើយ​ ​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់