ព្រះសម្ពុទ្ធមានជោគអង្គនោះ មានចក្ខុ សំដែងធម៌ក្នុងលោក អ្នកចូរអញ្ជើញទៅសួរព្រះអង្គចុះ ព្រះអង្គនឹងសំដែងហេតុនោះដល់អ្នក។ ពាវរីព្រាហ្មណ៍ គ្រាន់តែឮពាក្យថា ព្រះសម្ពុទ្ធ ក៏មានចិត្តរីករាយ មានសេចក្តីសោកស្រាលស្តើង ទាំងបាននូវបីតិដ៏ធំទូលាយ។
លុះពាវរីព្រាហ្មណ៍នោះ ពេញចិត្ត មានចិត្តត្រេកអរ មានចិត្តរីករាយហើយ ក៏សួរទេវតានោះថា ព្រះលោកនាថ ព្រះអង្គគង់នៅក្នុងស្រុកណា និគមណា ឬជនបទណា យើងនឹងទៅថ្វាយបង្គំព្រះសម្ពុទ្ធ ឧត្តមជាងសត្វមានជើងពីរ ក្នុងទីណា។
(ទេវតា បា្រប់ថា) ព្រះជិនស្រី មានប្រាជ្ញាច្រើន មានប្រាជ្ញាដ៏ប្រសើរ ដូចផែនដី គង់នៅក្នុងកោសលមន្ទីរ ក្នុងក្រុងសាវត្ថី ព្រះមានបុណ្យនោះ ជាសក្យបុត្រ មានធុរៈដាក់ចោលអស់ហើយ មិនមានអាសវៈទេ ប្រសើរជាងនរជន ទើបដឹងនូវក្បាល និងការធ្លាក់ចុះនៃក្បាល។ លំដាប់នោះ ពាវរីព្រាហ្មណ៍ បានហៅពួកព្រាហ្មណ៍ជាសិស្ស ដែលដល់នូវត្រើយនៃមន្ត (ចេះចប់មន្ត) មកថា