​ក្នុង​បុរី​ ​មាន​រោគ​ ​៣​ ​យ៉ាង​ ​គឺ​សេចក្តី​ប្រាថ្នា​ ​១​ ​ការ​គ្មាន​ស៊ី​ ​១​ ​សេចក្តី​គ្រាំគ្រា​ ​១​ ​ចំរើន​ឡើង​ដល់​ ​៩៨​ ​(​មាន​រោគ​ភ្នែក​ជាដើម​)​ ​ព្រោះ​សម្លាប់​នូវ​សត្វ​ចិញ្ចឹម​។​
 នេះ​ជា​អធម៌​នៃ​ពួក​ទណ្ឌៈ​ ​ប្រព្រឹត្ត​យូរហើយ​ ​អ្នក​បូជា​ទាំងឡាយ​ ​តែង​បៀតបៀន​នូវ​គោ​ទាំងឡាយ​ ​ជា​សត្វ​មិន​ប្រទូស្ត​ ​រមែង​សាបសូន្យ​ចាក​ធម៌​។​
 នេះឯង​ជា​ធម៌​ថោកទាប​ ​មាន​មក​តាំងពី​កាលមុន​ ​ដែល​អ្នកប្រាជ្ញ​តិះដៀល​ហើយ​យ៉ាងនេះ​ ​វិញ្ញូ​ជន​ឃើញ​នូវ​អំពើ​ដូច្នេះ​ ​ក្នុង​បុគ្គល​អ្នក​បូជា​ណា​ ​តែង​តិះដៀល​នូវ​បុគ្គល​អ្នក​បូជា​នោះ​។​
 កាលបើ​ព្រាហ្មណ​ធម៌​វិនាស​យ៉ាងនេះ​ហើយ​ ​ពួក​សុទ្ទៈ​ ​និង​វេស្សៈ​ក៏​បែកគ្នា​ ​ពួក​ខត្តិយៈ​ជាច្រើន​ក៏​បែកគ្នា​ ​ទាំង​ភរិយា​ក៏​មើលងាយ​ប្តី​។​
 ​ពួក​ក្សត្រ​ក្តី​ ​ពួក​ជន​ជា​ផៅពង្ស​នៃ​ព្រហ្ម​ក្តី​ ​និង​ពួក​ជន​ដទៃ​ ​អ្នក​ដែល​គោត្រ​រក្សា​ក្តី​ ​ក៏​លែង​ប្រកាន់ពាក្យ​ពោល​អំពី​ជាតិ​ ​លុះ​ក្នុង​អំណាច​នៃ​កាម​ទាំងឡាយ​។​
ថយ | ទំព័រទី ១០០ | បន្ទាប់