​ទឹក​ ​ដី​ ​ប្រាក់​ ​ទ្រព្យ​ ​និង​ស្រូវ​ ​យ៉ាងណា​ ​គោ​ទាំងឡាយ​ ​សម្រាប់​ប្រកប​កិច្ចការ​របស់​មនុស្ស​ ​ក៏​យ៉ាងនោះ​ដែរ​ ​ព្រោះថា​ ​វត្ថុ​ ​មាន​ទឹកជា​ដើម​នោះ​ ​ជា​បរិក្ខារ​របស់​ពួក​សត្វ​មានជីវិត​ ​សូម​ព្រះអង្គ​បូជា​នូវ​ទ្រព្យ​ដ៏​វិចិត្រ​ជាច្រើន​របស់​ព្រះអង្គ​ ​សូម​ព្រះអង្គ​បូជា​នូវ​ធន​សម្បត្តិ​ដ៏​ច្រើន​របស់​ព្រះអង្គ​។​
 លំដាប់នោះ​ ​ព្រះរាជា​ ​ដូចជា​គោ​ឧសភៈ​ក្នុង​រថ​ ​ត្រូវ​ពួក​ព្រាហ្មណ៍​ពន្យល់​ហើយ​ ​ក៏បាន​សម្លាប់​គោ​រាប់​សែន​ជាច្រើន​ ​ក្នុង​ការ​បូជា​យញ្ញៈ​។​
 គោ​ស្មើគ្នា​នឹង​ចៀម​ ​ជា​សត្វ​ស្លូត​ ​រួត​ទឹកដោះ​ដាក់​ឆ្នាំង​បាន​ ​មិន​ចេះ​បៀតបៀន​គេ​ដោយ​ជើង​ ​មិន​ចេះ​បៀតបៀន​គេ​ដោយ​ស្នែង​ ​និង​ដោយ​អវយវៈ​ណាមួយ​ឡើយ​ ​ព្រះរាជា​ទ្រង់​ចាប់​គោ​ទាំងនោះ​ត្រង់​ស្នែង​ ​ហើយ​សម្លាប់​ដោយ​គ្រឿង​សស្រា្ត​។​
 លំដាប់នោះ​ ​ពួក​ទេវតា​ក្តី​ ​ពួក​ព្រហ្ម​ជា​បិតា​ក្តី​ ​ព្រះឥន្ទ​ក្តី​ ​អសុរ​ ​និង​អា​រ័ក្ខ​ទឹក​ក្តី​ ​ក៏​កន្ទក់កន្ទេញ​ថា​ ​ស្តេច​គ្មាន​ធម៌​ដូច្នេះ​ ​ព្រោះ​ព្រះរាជា​សម្លាប់​គោ​ ​ដោយ​គ្រឿង​សស្រ្តា​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់