​បុគ្គល​ណា​ ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ ​មិនបាន​ស្តាប់​សេចក្តី​ ​(​ក្នុង​សំណាក់​)​ ​នៃ​ពួក​ពហុស្សូត​ ​មិនទាន់​យល់​ដោយខ្លួនឯង​ ​ជា​អ្នក​មិនទាន់​អស់​សេចក្តី​សង្ស័យ​ ​ធ្វើ​ម្តេច​នឹងអាច​ញ៉ាំង​ជន​ឯទៀត​ឲ្យ​យល់​បាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បុគ្គល​ឡើងជិះ​ទូក​ដ៏​មាំ​ ​បរិបូណ៌​ដោយ​ចែវ​ ​និង​ថ្នោល​ ​ជា​អ្នកដឹង​ឧបាយ​ក្នុង​ការ​ទូក​នោះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​មានគំនិត​ ​គប្បី​ចម្លង​ពួក​ជន​ដទៃ​ជាច្រើន​ ​ក្នុង​ទូក​នោះ​បាន​យ៉ាងណាមិញ​ ​ចំណែក​បុគ្គល​ណា​ ​ជា​អ្នក​ដល់​នូវ​វេទ​ ​មានចិត្ត​បាន​អប់រំ​ហើយ​ ​ជា​ពហុស្សូត​ ​មិន​ញាប់ញ័រ​ ​(​ក្នុង​លោកធម៌​)​ ​បុគ្គល​នោះ​ឯង​ ​ជា​អ្នកចេះដឹង​ ​ញ៉ាំង​ពួក​ជន​ដទៃ​ ​ដែល​ជា​អ្នក​បរិបូណ៌​ដោយ​ការ​ត្រងត្រាប់​ ​និង​ឧបនិស្ស័យ​ឲ្យ​ចេះដឹង​បាន​ ​ក៏​យ៉ាងនោះ​ឯង​។​
 ព្រោះហេតុនោះ​ ​បុគ្គល​គួរ​សេពគប់​សប្បុរស​ ​ជា​អ្នកមាន​ប្រាជ្ញ​ ​ទាំង​ជា​ពហុស្សូត​ ​បុគ្គល​នោះ​ ​កាល​ដឹងសេចក្តី​ហើយ​ ​ប្រតិបត្តិ​តាម​ ​ជា​អ្នកដឹង​ធម៌​ច្បាស់​ ​រមែង​បាន​នូវ​សេចក្តី​សុខ​។​

​ចប់​ ​នាវា​សូត្រ​ ​ទី៨​។​

ថយ | ទំព័រទី ១០៣ | បន្ទាប់