​កឹ​សីល​សូត្រ​ ​ទី៩​


 [​៣៣​]​ ​(​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក្រាបទូល​សួរ​ថា​)​ ​នរជន​មាន​សីល​ដូចម្តេច​ ​មានមារយាទ​ដូចម្តេច​ ​ចំរើន​នូវ​អំពើ​ទាំងឡាយ​ដូចម្តេច​ ​គប្បី​ជា​បុគ្គល​ប្រតិស្ឋាន​មាំ​ល្អ​ ​(​ក្នុង​សាសនា​)​ ​ផង​ ​ដល់​នូវ​ប្រយោជន៍​ខ្ពង់ខ្ពស់​ ​គឺ​អរហត្តផល​ផង​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​បុគ្គល​ត្រូវ​ប្រព្រឹត្ត​កោតក្រែង​ចំពោះ​បុគ្គល​ដែល​ចំរើន​ ​ជា​អ្នក​មិន​មាន​សេចក្តី​ច្រណែន​ ​ស្គាល់​កាលគួរ​ចួប​នឹង​គ្រូ​ ​ស្គាល់​ខណៈ​ស្តាប់​ធម្មី​កថា​ ​ដែល​លោក​ពោល​ ​គប្បី​ស្តាប់​សុភាសិត​ឯទៀត​ដោយ​គោរព​។​
 បុគ្គល​គួរ​ធ្វើការ​រឹងត្អឹង​ ​ឲ្យ​ជ្រះស្រឡះ​ ​ប្រព្រឹត្ត​បន្ទាបខ្លួន​ ​ហើយ​ចូល​ទៅកាន់​សំណាក់​គ្រូ​ ​តាមកាល​គួរ​ ​គប្បី​រលឹក​រឿយ​ ​ៗ​ ​ទាំង​ប្រព្រឹត្ត​ដោយ​ប្រពៃ​នូវ​អត្ថ​នៃ​ ​(​ភាសិត​)​ ​ធម៌​ ​សីល​ ​និង​ព្រហ្មចារ្យ​ ​(​ដ៏​សេស​ ​ដែល​គ្រូ​សំដែង​ហើយ​)​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់