​ពួក​ទេវតា​ ​និង​មនុស្ស​ ​ត្រូវការ​នឹង​អារម្មណ៍​ជាដើម​ ​អាស្រ័យ​ជាប់​នៅ​ ​(​ក្នុង​អារម្មណ៍​នោះ​)​ ​ព្រោះ​តណ្ហា​ណា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឆ្លង​នូវ​តណ្ហា​ជា​គ្រឿង​ផ្សាយ​នុ៎ះ​ ​កុំ​ឲ្យ​ខណៈ​កន្លង​ផុត​នូវ​អ្នក​ទាំងឡាយ​ឡើយ​ ​ព្រោះថា​ ​ពួក​ជន​ដែល​ខណៈ​កន្លង​ហើយ​ ​រមែង​សោក​ណែនណាន់​ក្នុង​នរក​។​
 សេចក្តី​ប្រមាទ​ ​ជា​ធូលី​ ​ធូលី​ធ្លាក់ចុះ​តាម​សេចក្តី​ប្រមាទ​ ​ព្រោះតែ​សេចក្តី​ប្រមាទ​ ​កុលបុត្រ​ដក​ចោល​នូវ​សរ​ ​គឺ​រាគាទិក្កិលេស​របស់​ខ្លួន​បាន​ដោយ​វិជ្ជា​ ​គឺ​អា​សវ​ក្ខ​យញ្ញា​ណ​ ​ព្រោះតែ​សេចក្តី​មិន​ប្រមាទ​។​

​ចប់​ ​ឧដ្ឋាន​សូត្រ​ ​ទី១០​។​


​រាហុល​សូត្រ​ ​ទី១១​


 ​[​៣៥​]​ ​(​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ថា​)​ ​អ្នក​មិន​មើលងាយ​អ្ន​ក​បា្រ​ជ្ញ​ព្រោះតែ​នៅ​រួមគ្នា​រឿយ​ ​ៗ​ ​ទេឬ​ ​បុគ្គល​អ្នក​ទ្រោល​គប់ភ្លើង​បំភ្លឺ​ដល់​ពួក​មនុស្ស​ ​អ្នក​កោតក្រែង​ដែរ​ឬ​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់