​(​ព្រះ​រាហុល​ដ៏​មាន​អាយុ​ ​ក្រាបទូល​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​មើលងាយ​អ្ន​ក​បា្រ​ជ្ញ​ ​ព្រោះតែ​នៅ​រួមគ្នា​រឿយ​ ​ៗ​ ​ទេ​ ​បុគ្គល​អ្នក​ទ្រោល​គប់ភ្លើង​បំភ្លឺ​ដល់​ពួក​មនុស្ស​ ​ខ្ញុំ​ព្រះអង្គ​កោតក្រែង​ជានិច្ច​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​អ្នក​ចូរ​លះ​នូវ​កាមគុណ​ ​៥​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ជាទី​ត្រេកអរ​នៃ​ចិត្ត​ ​ចេញ​ចាក​ផ្ទះ​មក​បួស​ដោយ​សទ្ធា​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ចុះ​។​
 អ្នក​ចូរ​គប់​រក​នូវ​កល្យាណមិត្ត​ ​និង​ទីដេក​ ​ទី​អង្គុយ​ដ៏​ឆ្ងាយ​ ​ស្ងប់ស្ងាត់​ ​មិន​មាន​សំឡេង​គឹកកង​ ​ចូរ​ជា​អ្នក​ស្គាល់ប្រមាណ​ក្នុង​ភោជន​។​
 អ្នក​កុំ​ធ្វើ​បំណង​ ​ក្នុង​បច្ច័យ​ទាំងនេះ​ ​គឺ​ចីវរប្បច្ច័យ​ ​បិណ្ឌបាតប្បច្ច័យ​ ​សេនាសនប្បច្ច័យ​ ​និង​គិលាន​ប្ប​ច្ច័​យ​ឡើយ​ ​កុំ​ត្រឡប់​មកកាន់​លោក​ទៀត​ឡើយ​។​ ​
 អ្នក​ចូរ​សង្រួម​ក្នុង​បាតិមោក្ខ​ផង​ ​ក្នុង​ឥន្ទ្រិយ​ទាំង​ ​៥​ ​ផង​ ​ចូរ​មានស្មារតី​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ចូរ​ជា​បុគ្គល​ច្រើន​ដោយ​សេចក្តី​នឿយណាយ​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់