(​ព្រះ​និម្មិត​ពុទ្ធ​ ​ពោល​សរសើរ​ថា​)​ ​សេចក្តី​ពិត​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​យ៉ាងនេះ​ ​មាន​សេចក្តី​បែប​នោះ​ដដែល​ថា​ ​ភិក្ខុ​ណា​ ​មានការ​នៅ​យ៉ាងនេះ​ ​ជា​អ្នក​ទូន្មាន​ខ្លួន​ ​ប្រព្រឹត្ត​កន្លង​នូវ​សំយោជន​ធម៌​ទាំងពួង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​វៀរ​ដោយ​ប្រពៃ​ក្នុង​លោក​។​

​ចប់​ ​សម្មា​បរិ​ព្វា​ជ​និ​យសូ​ត្រ​ ​ទី១៣​។​


​ធម្មិក​សូត្រ​ ​ទី១៤​


 [​៣៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ធម្មិក​ឧបាសក​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជាមួយនឹង​ពួក​ឧបាសក​ ​ប្រមាណ​ ​៥០០​ ​នាក់​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ធម្មិក​ឧបាសក​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ដូច្នេះ​ថា​
ថយ | ទំព័រទី ១២១ | បន្ទាប់