​[​៤០​]​ ​បពិត្រ​ព្រះ​គោតម​ ​ទ្រង់​មាន​ព្រះ​បញ្ញា​ដូច​ផែនដី​ ​ខ្ញុំ​សូម​ក្រាបទូល​សួរ​ព្រះអង្គ​ ​បុគ្គល​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ក្តី​ ​ឬក៏​ពួក​ឧបាសក​មានផ្ទះ​ក្តី​ ​ប្រតិបត្តិ​ដូចម្តេច​ ​ទើប​ហៅថា​សាវ័ក​ល្អ​។​
 ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​គតិ​ផង​ ​នូវ​ដំណើរ​ទៅ​ខាងនាយ​ ​(​ចាក​គតិ​)​ ​ផង​ ​របស់​សត្វលោក​ ​ព្រមទាំង​ទេវលោក​ ​បុគ្គល​ជា​អ្នក​ឃើញ​សេចក្តី​ល្អិត​ ​ស្មើដោយ​ព្រះអង្គ​ ​មិន​មាន​ឡើយ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​ពោល​សរសើរ​ព្រះអង្គ​ ​ថា​ជា​ព្រះពុទ្ធ​ដ៏​ប្រសើរ​។​
 ព្រះអង្គ​បាន​ត្រាស់​ដឹង​ហើយ​ ​ទ្រង់​អនុគ្រោះ​ពួក​សត្វ​ ​ទ្រង់​ប្រកាស​ញាណ​ ​និង​ធម៌​ទាំងពួង​ ​បពិត្រ​ព្រះអង្គ​ទ្រង់​មាន​ចក្ខុ​ ​គឺ​ប្រាជ្ញា​ជុំវិញ​ ​ព្រះអង្គ​ជា​បុគ្គល​មាន​កិលេស​គ្រឿង​ប្រក់​បើក​ចេញ​ហើយ​ ​មិន​មានមន្ទិល​ ​រុងរឿង​ក្នុង​លោក​ទាំងពួង​។​
 សេ្តច​ដំរី​ឈ្មោះ​ឯរាវ័ណ​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឈ្នះ​នូវ​បាបធម៌​ហើយ​ ​ក៏​ទៅ​ក្នុង​សំណាក់​នៃ​ព្រះអង្គ​ ​ស្តេច​ដំរី​នោះ​ ​ប្រឹក្សា​នឹង​ព្រះអង្គ​ ​ហើយ​បានសម្រេច​មគ្គផល​ ​បាន​ស្តាប់ធម៌​ ​មានចិត្ត​ត្រេកអរ​ ​(​អនុមោទនា​)​ ​ថា​ ​សាធុ​។​
ថយ | ទំព័រទី ១២២ | បន្ទាប់