​សូម្បី​ស្តេច​ឈ្មោះ​វេស្សវណ​កុវេរៈ​ ​ចូល​ទៅ​រក​ព្រះអង្គ​ ​ក៏​សាកសួរ​នូវ​ធម៌​ ​លុះ​ស្តេច​នោះ​សួរ​ហើយ​ ​ព្រះអង្គ​ក៏បាន​ព្យាករ​ ​ស្តេច​នោះ​ ​លុះ​បាន​ស្តាប់​ ​ក៏​មានចិត្ត​ត្រេកអរ​។​ ​ពួក​តិរិ្ថយ​ណាមួយ​ ​ទោះបីជា​អាជីវក​ ​ឬ​និគ្រន្ថ​ ​មានការ​ពោល​ ​(​អួត​)​ ​ជាប្រក្រតី​ ​ពួក​តិរិ្ថយ​ទាំងអស់​នោះ​ ​ក៏​មិន​កន្លង​ព្រះអង្គ​ ​ដោយ​ប្រាជ្ញា​បាន​ ​ដូចជា​បុគ្គល​ឈរ​ ​មិន​អាច​នឹង​កន្លង​នូវ​បុរស​ដែល​កំពុង​ស្ទុះ​ទៅ​យ៉ាង​រហ័ស​បាន​ដូច្នោះ​ដែរ​។​ ​ពួក​ព្រាហ្មណ៍​ណាមួយ​ ​ដែល​មានការ​ ​(​អួត​)​ ​ជាប្រក្រតី​ ​ឬ​ពួក​ព្រាហ្មណ៍​ណាមួយ​ ​ទោះបីជា​ព្រឹទ្ធា​ចារ្យ​ ​ពុំ​នោះ​សោត​ ​ពួក​ជន​ដទៃ​ណា​ ​ដែល​មាន​សេចក្តី​សំគាល់​ថា​ ​ពួក​យើង​ក៏​ជា​អ្នកមាន​វាទៈ​ដែរ​ ​ពួក​ព្រាហ្មណ៍​ជាដើម​ទាំងអស់​នោះ​ ​សុទ្ធតែ​ជា​អ្នក​ជាប់ជំពាក់​ដោយ​សេចក្តី​ ​ចំពោះ​ព្រះអង្គ​ ​គឺ​ប្រាថ្នា​ឲ្យ​ព្រះអង្គ​កាត់សេចក្តី​ឲ្យ​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់