​តថាគត​នុ៎ះ​ ​គួរ​រក្សាទុក​នូវ​ស្មៅ​យ៉ាប្លង​ ​(​ដូច​ទង់ជ័យ​)​ ​តថាគត​ខ្ពើម​ជីវិត​របស់​តថាគត​ ​(​ដែល​ចាញ់​សេនា​មារ​)​ ​ការ​ស្លាប់​របស់​តថាគត​ ​ក្នុង​សង្រ្គាម​ប្រសើរ​ជាង​ ​តថាគត​ចាញ់​សេនា​មារ​ ​ហើយ​រស់នៅ​មិន​ប្រសើរ​សោះ​ឡើយ​។​
 សមណព្រាហ្មណ៍​ពួក​មួយ​ ​ដែល​លិចលង់​ក្នុង​កាម​ទាំង​នុ៎ះ​ ​រមែង​មិន​ប្រាកដ​ដោយ​ ​(​សីលាទិគុណ​)​ ​ឡើយ​ ​ពួក​ជន​អ្នកមាន​វត្ត​ល្អ​ ​រមែង​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​តាមផ្លូវ​ណា​ ​មារ​ក៏​មិនដឹង​នូវ​ផ្លូវ​នោះ​ទេ​។​
 តថាគត​បានឃើញ​នូវ​សេនា​ព័ទ្ធជុំវិញ​ ​ហើយក៏​បែរមុខ​ឆ្ពោះទៅ​ដើម្បី​តយុទ្ធ​នឹង​មារ​ ​ដែល​លើក​ចូល​មក​ ​ព្រមទាំង​វាហនៈ​ ​ដោយ​វាចា​ថា​ ​អ្នក​កុំ​ញ៉ាំង​តថាគត​ ​ឲ្យ​ឃ្លាតចាក​ទី​ឡើយ​ ​លោក​ ​ព្រមទាំង​ទេវលោក​ ​មិន​អាច​គ្រប​សង្កត់​នូវ​សេនា​របស់​អ្នកណា​ ​តថាគត​ ​អាច​គ្រប​សង្កត់​នូវ​សេនា​របស់​អ្នកនោះ​ ​ដោយ​ប្រាជ្ញា​ ​ដូចជា​យក​ថ្ម​មក​សង្កត់​នូវ​ភាជន៍​ដី​ឆ្អិន​បាន​។​
 តថាគត​ ​នឹង​ធ្វើ​នូវ​សម្មាសង្កប្បៈ​ ​ឲ្យ​ស្ទាត់​ផង​ ​ធ្វើ​ស្មារតី​ឲ្យ​តាំងនៅ​មាំ​ផង​ ​និង​ទូន្មាន​ពួក​សាវ័ក​ជាច្រើន​ ​ចេញ​អំពី​ដែន​មួយ​ ​ទៅកាន់​ដែន​មួយ​។
ថយ | ទំព័រទី ១៣៨ | បន្ទាប់