​ពួក​សាវ័ក​នោះ​ ​មិន​ប្រមាទ​ ​មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន​ ​ជា​អ្នកធ្វើ​តាម​ពាក្យ​ប្រដៅ​តថាគត​ ​អ្នក​មិន​ប្រាថ្នា​ ​(​នូវ​កាម​)​ ​ពួក​សាវ័ក​នោះ​ ​នឹង​ទៅ​ក្នុង​ទីណា​ហើយ​មិន​សោក​ ​ក៏​ទៅ​ក្នុង​ទីនោះ​។​
 (​មារ​ ​បាន​បន្លឺ​ឧទាន​ថា​)​ ​អាត្មាអញ​ ​បាន​ជាប់​ប្រកិត​តាម​ព្រះមានព្រះភាគ​ ​អស់​ ​៧​ ​ឆ្នាំ​ហើយ​ ​មិនបាន​នូវ​ចន្លោះ​ ​គឺ​ទោស​របស់​ព្រះសម្ពុទ្ធ​អ្នកមាន​សិរី​សោះ​។​
 ដូច​សត្វ​ក្អែក​ ​បាន​ហើរ​ចឹក​ជុំវិញ​ថ្ម​ ​ដែល​មាន​ពណ៌​ដូច​ខ្លាញ់​ខាប់​ ​ដោយ​គិតថា​ ​អ​ត្មា​អញ​ ​គង់​បាន​របស់​ទន់​ក្នុង​កន្លែង​នុ៎ះ​ខ្លះ​ ​គ្រឿង​ឆ្ងាញ់​ពិសា​ ​គង់មាន​ក្នុង​កន្លែង​នុ៎ះ​ខ្លះ​ ​មិនលែង​។​
 អាត្មាអញ​ ​តាម​យាយី​ព្រះសមណគោតម​ ​ដូចគ្នានឹង​ក្អែក​ ​(​ដែល​ប្រឹង​ចឹក​)​ ​ថ្មភ្នំ​ ​ហើយ​មិនបាន​វត្ថុ​ឆ្ងាញ់​ពិសា​ ​ក៏​ហើរចេញ​ទៅ​។​
 កាល​មារ​នោះ​ ​ត្រូវ​សេចក្តី​សោក​គ្រប​សង្កត់​ហើយ​ ​ពិណ​ក៏​របូត​ចេញ​ចាក​ក្លៀក​ ​តពីនោះមក​ ​មារ​នោះ​ ​មានចិត្ត​អាក់អន់​ ​ហើយក៏​បាត់​ទៅ​ចាកទី​នោះ​ឯង​។​

​ចប់​ ​បធាន​សូត្រ​ ​ទី២​។​

ថយ | ទំព័រទី ១៣៩ | បន្ទាប់