​ពួក​ជនពាល​ដទៃ​ ​ពោល​នូវ​វត្ថុកាម​ណា​ថា​ជា​សុខ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ពោល​នូវ​វត្ថុកាម​នោះ​ ​ថា​ជា​ទុក្ខ​ ​ពួក​ជនពាល​ដទៃ​ ​ពោល​នូវ​ព្រះនិព្វាន​ណា​ ​ថា​ទុក្ខ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​នោះ​ ​ថា​ជា​សុខ​ ​អ្នក​ចូរ​ឃើញ​នូវ​និព្វាន​ធម៌​ ​ដែល​ដឹង​បាន​ដោយ​ក្រ​ ​ពួក​អ្នក​មិនដឹង​ ​វង្វេង​ហើយ​ក្នុង​ធម៌​នុ៎ះ​។​ ​សេចក្តី​ងងឹត​ធ្វើ​នូវ​ភាព​ខ្វាក់​ ​តែង​ប្រាកដ​ដល់​ពួក​ជនពាល​ ​ដែល​អវិជ្ជា​បិទបាំង​ ​មិនឃើញ​នូវ​ព្រះ​និពា្វន​ ​ឯ​ព្រះនិព្វាន​ដូចជា​ពន្លឺ​ ​រមែង​បើក​បង្ហាញ​ដល់​ពួកសប្បុរស​អ្នក​ឃើញ​ ​ពួក​ជន​អ្នក​មិន​ឈ្លាសវៃ​នូវ​ធម៌​ ​គឺ​ព្រះនិព្វាន​ ​រមែង​មិនដឹង​ច្បាស់​ ​(​នូវ​ព្រះនិព្វាន​ ​សូម្បី​មាន​)​ ​ក្នុង​ទី​ជិត​ឡើយ​។​ ​ព្រះនិព្វាន​នេះ​ ​ពួក​ជនពាល​ដែល​មាន​ភវ​រាគៈ​គ្រប​សង្កត់​ហើយ​ ​កំពុង​អន្ទោល​ទៅតាម​ខ្សែ​ក្នុង​ភព​ ​កើត​ហើយ​ក្នុង​កន្លែង​របស់​មារ​ ​មិន​ងាយ​នឹង​ត្រាស់​ដឹង​បាន​ឡើយ​។​ ​នរណា​ហ្ន៎​ ​វៀរលែងតែ​ព្រះ​អរិយៈ​ចេញ​ ​គួរ​នឹង​ត្រាស់​ដឹង​នូវ​ព្រះនិព្វាន​បាន​ ​ព្រះអរហន្ត​ទាំងឡាយ​ ​មិន​មាន​អាសវ​ធម៌​ ​បរិនិព្វាន​ហើយ​ ​ព្រោះ​បាន​ត្រាស់​ដឹង​ដោយ​ប្រពៃ​នូវ​ព្រះនិព្វាន​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់