​[​៩៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​រួចហើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​។​ ​កាលដែល​ព្រះមានព្រះភាគ​ទ្រង់​ពោល​វេយ្យាករណ៍​នេះ​ ​ពួក​ភិក្ខុ​ប្រមាណ​ ​៦០​ ​រូប​ ​មានចិត្ត​រួច​ស្រឡះ​ចាក​អាសវ​ធម៌​ ​ព្រោះ​មិន​មាន​ឧបាទាន​។​

​ចប់​ ​ទ្វ​យតានុបស្ស​នា​សូត្រ​ទី​ ​១២​។​
​ឧទ្ទាន​ក្នុង​ទ្វ​យតានុបស្ស​នា​សូត្រ​នោះ​គឺ​ ​


​និយាយ​អំពី​ចតុរារិយសច្ច​ ​១​ ​ឧបធិ​ ​១​ ​អវិជ្ជា​ ​១​ ​សង្ខារ​ ​១​ ​វិញ្ញាណ​ ​១​ ​ជា​គំរប់​ប្រាំ​ ​ផស្សៈ​ ​១​ ​វេទនា​ ​១​ ​តណ្ហា​ ​១​ ​ឧបាទាន​ ​១​ ​អា​រម្ភៈ​ ​(​ព្យាយាម​)​ ​១​ ​អាហារ​ ​១​ ​សេចក្តី​ញាប់ញ័រ​ ​១​ ​ការ​រន្ធត់​ ​១​ ​រូប​ ​១​ ​សច្ច​ ​១​ ​ទុក្ខ​ ​១​ ​ជា​ ​១៦​។​

​ចប់​ ​មហាវគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​មហាវគ្គ​នោះ​គឺ​


​និយាយ​អំពី​បព្វជ្ជា​សូត្រ​ ​១​ ​បធាន​សូត្រ​ ​១​ ​សុភាសិត​សូត្រ​ ​១​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​សូត្រ​ ​១​ ​មាឃ​សូត្រ​ ​១​ ​ស​ភិ​យសូ​ត្រ​ ​១​ ​សេល​សូត្រ​ ​១​ ​សល្ល​សូត្រ​ ​១​ ​សេដ្ឋ​សូត្រ​ ​១​ ​កោ​កាលិក​សូត្រ​ ​១​ ​នាឡ​ក​សូត្រ​ ​១​ ​ទ្វ​យតានុបស្ស​នា​សូត្រ​ ​១​ ​សូត្រ​ទាំង​ ​១២​ ​នុ៎ះ​ ​ហៅថា​ ​មហាវគ្គ​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់