​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឡើយ​ ​ពួក​តិរិ្ថយ​ទាំងនោះ​ ​សូម្បីតែ​មួយ​នាក់​ ​កាល​ពោល​ប្រកាន់​មាំ​ ​ក្នុង​ផ្លូវ​នៃ​ទិដ្ឋិ​របស់​ខ្លួន​ហើយ​ ​មុខ​ជា​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ថា​ជា​មនុស្ស​ពាល​ ​ព្រោះ​ទិដ្ឋិ​របស់​ខ្លួន​ដូច្នេះ​ ​លុះ​តិរិ្ថយ​ពោល​នូវ​បុគ្គល​ដទៃ​ថា​ ​ជា​មនុស្ស​ពាល​ ​ថា​ជា​អ្នកមាន​ធម៌​មិន​បរិសុទ្ធិ​ហើយ​ ​គប្បី​នាំមក​នូវ​ជម្លោះ​ចំពោះខ្លួន​ឯង​។​ ​តិរិ្ថយ​នោះ​ ​តាំងនៅ​ក្នុង​វិនិច្ឆយធម៌​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​តាំង​លទ្ធិ​ដោយខ្លួនឯង​ហើយ​ ​រមែង​ដល់​នូវ​ការទាស់ទែង​គ្នា​ ​ដ៏​ក្រៃលែង​លើសលុប​ក្នុង​លោក​ ​ចំណែក​សត្វ​ ​ដែល​លះបង់​នូវ​វិនិច្ឆយធម៌​ទាំងអស់​ ​(​ដោយ​អរិយមគ្គ​)​ ​រមែង​មិន​ធ្វើ​នូវ​ជម្លោះ​ក្នុង​លោក​ឡើយ​។​ ​

​ចប់​ ​ចូឡ​វិ​យូ​ហសូ​ត្រ​ ​ទី១២​។​


​មហា​វិ​យូ​ហសូ​ត្រ​ ​ទី១៣​


 [​១០៧​]​ ​(​ព្រះពុទ្ធ​និមិ្មត​ ​សួរ​ថា​)​ ​សមណព្រាហ្មណ៍​ណាមួយ​ ​ត្រាំ​នៅក្នុង​ទិដ្ឋិ​ ​(​របស់​ខ្លួន​)​ ​តែង​ជជែកគ្នា​ថា​ ​នេះឯង​ជា​របស់​ពិត​ ​តើ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​នឹង​នាំមក​រឿយ​ ​ៗ​ ​នូវ​ពាក្យ​និន្ទា​ ​ឬ​បាន​នូវ​ពាក្យ​សរសើរ​ ​ព្រោះ​ទិដ្ឋិ​របស់​ខ្លួន​នោះ​ ​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់