​រស់នៅ​ក្នុង​មគ្គ​ ​ខ្ញុំ​សួរ​ហើយ​ ​សូម​ព្រះអង្គ​សំដែង​ប្រាប់​ឲ្យ​ទាន​ ​មួយទៀត​ ​សូម​ព្រះអង្គ​ប្រាប់​នូវ​សមណៈ​អ្នក​ប្រទូស្ត​នូវ​មគ្គ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​
 ​(​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​)​ ​សមណៈ​ណា​ ​កន្លង​ផុត​នូវ​សេចក្តី​សង្ស័យ​ ​ប្រាសចាក​សរ​ ​គឺ​កិលេស​ ​ត្រេកអរ​ក្នុង​ព្រះនិព្វាន​ ​មិន​ជាប់​ចំពាក់​ដោយ​តណ្ហា​ ​ជា​អ្នកណែនាំ​សត្វលោក​ ​ព្រមទាំង​ទេវលោក​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​សំដែង​នូវ​សមណៈ​បែប​នោះ​ ​ថា​ជា​អ្នកឈ្នះ​កិលេស​ដោយ​មគ្គ​។​សមណៈ​ណា​ ​ក្នុង​សាសនា​នេះ​ ​ដឹង​នូវ​ព្រះនិព្វាន​ ​ថា​ជា​គុណជាត​ឧត្តម​ក្រៃលែង​ ​ហើយ​សំដែង​ចែក​នូវ​និព្វាន​ធម៌​ ​ក្នុង​លោក​នេះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​សមណៈ​ ​ដែល​ជា​អ្នក​កាត់​បង់​នូវ​សេចក្តី​សង្ស័យ​ ​ជា​អ្នកប្រាជ្ញ​ ​មិន​មាន​សេចក្តី​ញាប់ញ័រ​នោះ​ថា​ ​ជា​អ្នក​សំដែង​ប្រាប់​មគ្គ​ ​ជា​សមណៈ​ ​ទី​ ​២​ ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​សមណៈ​ណា​ ​មានស្មារតី​សង្រួម​ហើយ​ ​សេព​នូវ​គន្លង​ ​មិន​មានទោស​ ​រស់នៅ​ក្នុង​មគ្គ​ ​ជា​ផ្លូវ​នៃ​ធម៌​ ​គឺ​ព្រះនិព្វាន​ ​ដែល​ព្រះពុទ្ធ​សំដែង​ប្រពៃ​ហើយ
ថយ | ទំព័រទី ៣៤ | បន្ទាប់