អ្នក​ប្រា​ជ្ញ​ទាំង​ទ្បាយ​ ​ហៅ​សមណៈ​នោះ​ ​ថា​ជា​អ្នក​រស់នៅ​ក្នុង​មគ្គ​ ​ជា​សមណៈ​ទី​ ​៣​ ​នៃ​ភិ​ក្ខុ​ទាំង​ទ្បាយ​។​ ​សមណៈ​ណា​ ​ធ្វើ​នូវ​ភេទ​របស់​ពួក​អ្នកមាន​វត្ត​ល្អ​ ​ឲ្យ​ជា​គ្រឿង​បិទបាំង​ ​ជា​អ្នក​ស្ទុះស្ទា​ ​អ្នក​ទ្រុស្ត​ត្រកូល​មាន​ឫកពា​ឃ្នើសឃ្នង​ ​មានកល​មាយា​ ​មិន​សង្រួម​ ​ពោល​ពាក្យ​(​១​)​ ​ឡេះឡោះ​ ​ប្រព្រឹត្ត​បន្លំ​ ​សមណៈ​នោះ​ ​ឈ្មោះថា​ ​ជា​អ្នក​ទ្រុស្ត​នូវ​មគ្គ​។​ ​គ្រហស្ថ​ណា​ ​ជា​អ្នកចេះដឹង​ ​ជា​អរិយសាវ័ក​ ​ប្រកបដោយ​ប្រាជ្ញា​ ​ស្គា​ស់​ច្បាស់​នូវ​សមណៈ​ទាំង​នុ៎ះ​ ​សទ្ធា​របស់​គ្រហស្ថ​នោះ​ ​រមែង​មិន​សាបសូន្យ​ទេ​ ​ព្រោះ​ដឹង​ថា​ ​ពួក​សមណៈ​ទាំងអស់​ ​មិន​ដូច្នោះ​ទេ​ ​ព្រោះ​ឃើញ​ដូច្នេះ​ ​គប្បី​ប្រៀប​នូវ​សមណៈ​មិន​អាក្រក់​ ​ឲ្យ​ស្មើដោយ​សមណៈ​អាក្រក់​ ​ឬ​គប្បី​ប្រៀប​នូវ​សមណៈ​បរិសុទ្ធ​ ​ឲ្យ​ស្មើដោយ​សមណៈ​មិន​បរិសុទ្ធ​ ​ដូចម្តេច​កើត​។​

​ចប់​ ​ចុន្ទ​សូត្រ​ ​ទី៥​។​


​(​១​)​ ​ប​លា​បោ​ ​ប្រែថា​ ​ជា​អ្នក​ប្រហែល​នឹង​សំដីស្រូវ​ ​ព្រោះ​គ្មាន​សារៈ​ខាងក្នុង​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់