​ដូច្នេះ​ ​តើន​រណា​ក្នុង​ទេវលោក​ ​មនុស្សលោក​ ​ទើប​ឆ្លង​ជាតិ​ ​និង​ជរា​ទៅ​បាន​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ដំណើរ​នោះ​ ​សូម​ព្រះអង្គ​ត្រាស់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​បុណ្ណ​កៈ​)​ ​បុគ្គល​ណា​ ​មិន​មាន​កិលេស​ជាតិ​គ្រឿង​ញាប់ញ័រ​ ​ក្នុង​លោក​ណាមួយ​ ​ព្រោះ​ពិចារណា​ឃើញ​នូវ​ធម៌​ដ៏​ខ្ពស់​ ​និង​ទាប​ ​ក្នុង​លោក​ ​តថាគត​ពោល​ថា​ ​បុគ្គល​នោះ​ ​ជា​អ្នក​ស្ងប់​ ​បា្រស​ចាក​ផ្សែង​ ​គឺ​ទុច្ចរិត​ ​មិន​មាន​សេចក្តី​តានតឹង​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​តែង​ឆ្លង​ជាតិ​ ​និង​ជរា​ផុត​បាន​។​

​ចប់​ ​បុណ្ណ​ក​មាណវ​ក​ប្ប​ញ្ហា​ ​ទី៣​។​


​មេ​ត្ត​គូ​បញ្ហា​ ​ទី៤​


 [​១១៥​]​ ​(​មេ​ត្ត​គូ​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ​ ​សូម​ព្រះអង្គ​ត្រាស់​ប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​ ​ខ្ញុំ​ព្រះអង្គ​សំគាល់​ឃើញថា​ ​ព្រះអង្គ​ជា​អ្នក​ដល់​វេទ​ ​ជា​អ្នកមាន​ខ្លួន​បាន​អប់រំ​ហើយ​ ​សេចក្តី​ទុក្ខ​ទាំងឡាយ​ណាមួយ​ ​ជាច្រើន​ប្រការ​ ​ក្នុង​លោក​នេះ​ ​កើតមក​អំពីអ្វី​។​
ថយ | ទំព័រទី ៣៤០ | បន្ទាប់