​(​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​មេ​ត្ត​គូ​)​ ​អ្នក​បាន​សួរ​អំពី​ដែន​កើត​នៃ​ទុក្ខ​ ​ចំពោះ​តថាគត​ ​តថាគត​នឹង​បា្រប់​ដែន​កើត​នៃ​ទុក្ខ​នោះ​ដល់​អ្នក​ ​តាមដែល​បានដឹង​ច្បាស់​ ​សេចក្តី​ទុក្ខ​ទាំងឡាយ​ណាមួយ​ច្រើនប្រការ​ ​ក្នុង​លោក​នេះ​ ​រមែង​កើតឡើង​ព្រោះ​ឧបធិ​ ​បុគ្គល​ណា​ ​ជា​អ្នក​ល្ងង់ខ្លៅ​ ​មិន​ចេះដឹង​ ​តែង​ធ្វើ​ឧបធិ​ឲ្យ​កើតឡើង​ ​បុគ្គល​នោះ​ ​រមែង​បាន​ទុក្ខ​រឿយ​ ​ៗ​ ​ព្រោះហេតុនោះ​ ​បុគ្គល​កាល​ដឹង​ច្បាស់​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​កំណើត​ជា​ដែន​កើត​នៃ​ទុក្ខ​ ​មិន​ត្រូវ​ធ្វើ​ឧបធិ​ឡើយ​។​
 ពួក​ខ្ញុំ​ព្រះអង្គ​បាន​ទូល​សួរ​បទ​ណា​ ​ព្រះអង្គ​ក៏បាន​ដោះស្រាយ​បទ​នោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​បទ​ដទៃទៀត​ ​សូម​ព្រះអង្គ​សំដែង​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​រមែង​ឆ្លងផុត​ឱឃៈ​ផង​ ​ជាតិ​ ​និង​ជរា​ផង​ ​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​ផង​ ​ដោយហេតុ​ដូចម្តេច​ ​សូម​ព្រះអង្គ​ជា​ព្រះ​មុនី​ ​ដោះស្រាយ​បទ​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះថា​ ​ធម៌​នុ៎ះ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ហើយ​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់