ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប្រាថ្នា តថាគតពោលថា អ្នកនោះ បានឆ្លងផុតជាតិជរាហើយ។
[១១៦] (ធោតកមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គក្រាបទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គស្វែងរកគុណដ៏ធំ ខ្ញុំព្រះអង្គប្រាថ្នា (ស្តាប់) ព្រះវាចារបស់ព្រះអង្គ បុគ្គលបានស្តាប់ព្រះពុទ្ធដីកា ជាសូរសីហនាទរបស់ព្រះអង្គហើយ នឹងសិក្សាធម៌ជាគ្រឿងរំលត់កិលេសរបស់ខ្លួន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលធោតកៈ) បើដូច្នោះ អ្នកចូរជាបុគ្គលមានបញ្ញាខ្ជាប់ខ្ជួន មានសតិ ធ្វើសេចក្តីព្យាយាមក្នុងសាសនានេះចុះ បុគ្គលបានស្តាប់ពាក្យអំពីសំណាក់នៃតថាគតនេះហើយ គប្បីសិក្សាធម៌ជាគ្រឿងរំលត់កិលេសរបស់ខ្លួន។
ខ្ញុំព្រះអង្គ បានឃើញព្រះអង្គជាព្រាហ្មណ៍ ឥតមានកង្វល់ ត្រាច់ទៅក្នុងទេវលោក និងមនុស្សលោក បពិត្រព្រះអង្គមានចក្ខុជុំវិញ ខ្ញុំព្រះអង្គសូមនមស្ការព្រះអង្គ
ចប់ មេត្តគូមាណវកប្បញ្ហា ទី៤។
ធោតកប្បញ្ហា ទី៥