​បពិត្រ​ព្រះអង្គ​ជា​សក្យ​ពង្ស​ ​សូម​ព្រះអង្គ​ដោះ​ខ្ញុំ​ព្រះអង្គ​ចេញ​ចាក​សេចក្តី​សង្ស័យ​ទាំងឡាយ​។​
 ម្នាល​ធោ​ត​កៈ​ ​តថាគត​មិន​អាច​ដើម្បីនឹង​ដោះ​អ្នកណាមួយ​ក្នុង​លោក​ ​ដែល​មាន​សេចក្តី​សង្ស័យ​បានទេ​ ​ប៉ុន្តែ​ ​កាលបើ​អ្នកដឹង​ធម៌​ដ៏​ប្រសើរ​យ៉ាងនេះ​ ​នឹង​ឆ្លង​ឱឃៈ​នេះ​បាន​។​
 បពិត្រ​ព្រះអង្គ​ជា​ព្រហ្ម​ ​សូម​ព្រះអង្គ​ទ្រង់ព្រះ​ករុណា​ប្រៀនប្រដៅ​វិវេក​ធម៌​ឲ្យ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់​ ​ដើម្បី​ខ្ញុំ​ព្រះអង្គ​មិន​ទើសទាល់​ដូច​អាកាស​ ​ជា​អ្នក​ស្ងប់​ ​មិន​អាស្រ័យ​ដោយ​កិលេស​ ​ក្នុង​ពេលនេះ​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ធោ​ត​កៈ​)​ ​បុគ្គល​មានសតិ​ ​គួរ​ដឹង​ច្បាស់​នូវ​សន្តិបទ​ណា​ ​ហើយ​ឆ្លង​តណ្ហា​ ​ដែល​ផ្សាយ​ទៅ​ក្នុង​លោក​បាន​ ​តថាគត​ ​នឹង​សំដែង​នូវ​សន្តិបទ​នោះ​ ​ដែល​តថាគត​ជាក់ច្បាស់​ក្នុង​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​ ​ដល់​អ្នក​។​
 បពិត្រ​ព្រះអង្គ​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​បុគ្គល​មានសតិ​ ​គួរ​ដឹង​ច្បាស់​នូវ​សន្តិបទ​ណា​ ​ហើយ​ឆ្លង​តណ្ហា​ ​ដែល​ផ្សាយ​ទៅ​ផ្សេង​ ​ៗ​ ​ក្នុង​លោក​បាន​ ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ ​ចំពោះ​សន្តិបទ​ដ៏​ស្ងប់​ឧត្តម​នោះ​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់