​ជា​អ្នក​ប្រាសចាក​តណ្ហា​ ​មិន​មាន​សេចក្តី​តានតឹង​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​តថាគត​ពោល​ថា​ ​អ្នកនោះ​ ​បាន​ឆ្លងផុត​ជាតិ​ជរា​ហើយ​។​

​ចប់​ ​មេ​ត្ត​គូ​មាណវ​ក​ប្ប​ញ្ហា​ ​ទី៤​។​


​ធោ​ត​ក​ប្ប​ញ្ហា​ ​ទី៥


 [​១១៦​]​ ​(​ធោ​ត​ក​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ក្រាបទូល​សួរ​ព្រះអង្គ​ ​សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ស្វែងរក​គុណ​ដ៏​ធំ​ ​ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ ​(​ស្តាប់​)​ ​ព្រះ​វាចា​របស់​ព្រះអង្គ​ ​បុគ្គល​បាន​ស្តាប់​ព្រះពុទ្ធដីកា​ ​ជា​សូរសីហនាទ​របស់​ព្រះអង្គ​ហើយ​ ​នឹង​សិក្សា​ធម៌​ជា​គ្រឿង​រំលត់​កិលេស​របស់​ខ្លួន​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​ធោ​ត​កៈ​)​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ជា​បុគ្គល​មាន​បញ្ញា​ខ្ជាប់ខ្ជួន​ ​មានសតិ​ ​ធ្វើ​សេចក្តី​ព្យាយាម​ក្នុង​សាសនា​នេះ​ចុះ​ ​បុគ្គល​បាន​ស្តាប់​ពាក្យ​អំពីសំណាក់​នៃ​តថាគត​នេះ​ហើយ​ ​គប្បី​សិក្សា​ធម៌​ជា​គ្រឿង​រំលត់​កិលេស​របស់​ខ្លួន​។​
 ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ព្រះអង្គ​ជា​ព្រាហ្មណ៍​ ​ឥតមាន​កង្វល់​ ​ត្រាច់​ទៅ​ក្នុង​ទេវលោក​ ​និង​មនុស្សលោក​ ​បពិត្រ​ព្រះអង្គ​មាន​ចក្ខុ​ជុំវិញ​ ​ខ្ញុំ​ព្រះអង្គ​សូម​នមស្ការ​ព្រះអង្គ​ ​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់