​នន្ទ​ប្ប​ញ្ហា​ ​ទី៧​


 [​១១៨​]​ ​(​នន្ទ​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​ជន​ទាំងឡាយ​ ​តែង​ពោល​ថា​ ​ពួក​មុនី​ ​រមែង​មាននៅ​ក្នុង​លោក​ ​ដំណើរ​នោះ​ ​តើ​យ៉ាងណា​ ​ជន​ទាំងនោះ​ ​ហៅ​បុគ្គល​ដែល​ប្រកបដោយ​ញាណ​ថា​ ​មុនី​ ​ឬហៅ​បុគ្គល​ដែល​ប្រកបដោយ​ការ​ចិញ្ចឹមជីវិត​ ​ថា​ជាមុ​នី​។​
 (​ព្រះមានព្រះភាគ​ ​ដោះស្រាយ​ថា​ ​ម្នាល​នន្ទ​)​ ​ពួក​ជន​អ្នក​ឈ្លាសវៃ​ ​ក្នុង​លោក​នេះ​ ​មិន​ហៅថា​ ​មុនី​ ​ព្រោះ​ការ​ឃើញ​ ​ព្រោះ​ការ​ស្តាប់​ ​ព្រោះ​ការ​ដឹង​ ​ឬ​ព្រោះ​សីល​ ​និង​វ័ត​)​ ​តែប៉ុណ្ណោះ​ទេ​ ​ជន​ទាំងឡាយ​ណា​ ​ធ្វើខ្លួន​ឲ្យ​ប្រាសចាក​មារសេនា​ ​ជា​អ្នក​មិន​តានតឹង​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​តថាគត​ហៅ​ជន​ទាំងនោះ​ថា​ ​មុនី​។​
 (​នន្ទ​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ទាំងនេះ​ ​តែង​ពោល​សេចក្តី​បរិសុទ្ធិ​ ​ព្រោះ​អារម្មណ៍​ដែល​ឃើញ​ខ្លះ​ ​ដែល​ស្តាប់​ខ្លះ​ ​ពោល​សេចក្តី​បរិសុទ្ធិ​ ​ព្រោះ​សីល​វ័ត​ខ្លះ​ ​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់