​បរាភវ​សូត្រ​ ​ទី៦​


 [​១០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ទេវតា​ ​១​ ​អង្គ​ ​កាលដែល​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ជុំវិញ​ទាំងអស់​ ​ឲ្យ​ភ្លឺស្វាង​ហើយ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ស្ថិត​ក្នុង​ទីសម​គួរ​។​ ​លុះ​ទេវតា​នោះ​ ​ស្ថិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ដូច្នេះ​ថា​។​
 [​១១​]​ ​យើង​ទាំង​ទ្បាយ​ ​មក​ដើម្បី​សួរ​ព្រះ​គោតម​ដ៏​ចំរើន​ ​(​ដោយ​គិតថា​)​ ​យើង​ទាំង​ទ្បាយ​ ​សូម​សួរ​អំពី​បុរស​បុគ្គល​ ​ដែល​មាន​សេចក្តី​វិនាស​ ​ចុះ​អ្វី​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​ ​
 (​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​)​ ​បុរស​ដែល​ចំរើន​ ​ជា​បុគ្គល​ ​គឺ​បណ្ឌិត​ដឹង​បាន​ដោយ​ងាយ​ ​បុរស​ដែល​វិនាស​ ​ជា​បុគ្គល​ ​គឺ​បណ្ឌិត​ដឹង​បាន​ដោយ​ងាយ​ដែរ​ ​បុគ្គល​អ្នក​ប្រាថ្នា​ធម៌​ ​រមែង​ចំរើន​ ​អ្នក​ស្អប់​ធម៌​ ​រមែង​វិនាស​។
ថយ | ទំព័រទី ៣៦ | បន្ទាប់