​ជា​បុគ្គល​មិន​មានការ​បៀតបៀន​ ​មិន​ប្រទូស្ត​នូវ​បុគ្គល​ណាមួយ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​រមែង​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​ថា​ជាមុ​នី​។​
 បុគ្គល​ណា​ ​ចិញ្ចឹមជីវិត​ដោយ​បុគ្គល​ដទៃ​ឲ្យ​ ​បាន​នូវ​ដុំ​បាយ​ណា​ ​ទោះ​ថ្មោង​ក្តី​ ​កណ្តាល​ក្តី​ ​សេសសល់​ក្តី​ ​មិន​សរសើរ​ ​មិន​បន្តុះ​បង្អាប់​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​ថា​ជាមុ​នី​។​
 បុគ្គល​ណា​ ​មិន​ជាប់​នៅក្នុង​វ័យ​ណាមួយ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​ដែល​ជា​អ្នក​ស្ងៀម​ ​ប្រព្រឹត្ត​វៀរ​មេថុនធម្ម​ ​វៀរ​ស្រឡះ​ចាក​សេចក្តី​ស្រវឹង​ ​និង​សេចក្តី​ប្រមាទ​ ​របូត​ចាក​ចំណង​ ​គឺ​កិលេស​ ​ថា​ជាមុ​នី​។​
 អ្នកប្រាជ្ញ​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​បុគ្គល​នោះ​ ​អ្នក​ឃើញ​នូវ​បរមត្ថ​ ​ព្រោះ​ដឹង​ច្បាស់​នូវ​លោក​ ​ប្រព្រឹត្ត​កន្លង​នូវ​អន្លង់​ ​និង​សមុទ្រ​ ​មិន​ញាប់ញ័រ​ ​កាត់​ផ្តាច់​នូវ​គ្រឿង​ចាក​ស្រែះ​ ​មិន​ស្រ័យ​នូវ​តណ្ហា​ ​និង​ទិដ្ឋិ​ ​មិន​មាន​អាសវៈ​ ​ថា​ជាមុ​នី​។​
ថយ | ទំព័រទី ៧១ | បន្ទាប់