​ជន​ទាំងពីរ​នាក់​ ​មានការ​នៅ​ ​និង​ការ​ចិញ្ចឹមជីវិត​ឆ្ងាយ​គ្នា​ ​មិន​ស្មើ​គា្ន​ទេ​ ​គឺ​គ្រហស្ថ​ជា​អ្នក​ចិញ្ចឹម​ប្រពន្ធ​ ​១​ ​អ្នកបួស​មិន​ប្រកាន់ខ្លួន​ ​ជា​អ្នកមាន​វត្ត​ល្អ​ ​១​ ​គ្រហស្ថ​មិនបាន​សង្រួម​ក្នុង​ការបៀតបៀន​ជីវិត​សត្វ​ដទៃ​ ​មុនី​សង្រួម​រក្សា​នូវ​ពួក​សត្វ​អស់​កាល​ជានិច្ច​។​ ​ដូចជា​សត្វ​ក្ងោក​ ​មានក​ខៀវ​ ​ហើរ​តាមអាកាស​ ​មិនដល់​នូវ​សន្ទុះ​របស់​ហង្ស​ ​ក្នុង​កាលណា​ ​ៗ​ ​ឡើយ​ ​គ្រហស្ថ​ ​ក៏​យ៉ាងនោះ​ដែរ​ ​នឹង​ធ្វើតាម​ភិក្ខុ​ជាមុ​នី​ ​អ្នក​ស្ងប់ស្ងាត់​ ​អ្នក​ចំរើន​ឈាន​ក្នុង​ព្រៃ​មិនបាន​។​ ​

​ចប់​ ​មុនិ​សូត្រ​ ​ទី១២​។​
​ចប់​ ​ឧរគ​វគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​ឧរគ​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ការ​ប្រៀប​ដោយ​សត្វ​ពស់​ ​១​ ​ធ​និយ​គោបាល​ ​១​ ​បុគ្គល​ប្រៀប​ដោយ​កុយរមាស​ ​១​ ​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​១​ ​ចុន្ទ​ ​១​ ​សេចក្តី​វិនាស​ ​១​ ​បុគ្គល​ថោកទាប​ ​១​ ​មេត្តា​ ​១​ ​ហេម​វត​យក្ស​ ​១​ ​អា​ឡ​វក​យក្ស​ ​១​ ​អំពី​ការ​លះ​ ​១​ ​មុនី​ ​១​ ​រួម​ជា​ ​១២​ ​ហៅថា​ ​ឧរគ​វគ្គ​។​
ថយ | ទំព័រទី ៧២ | បន្ទាប់