​ចូឡ​វគ្គ​ ​ទី២​
​រតន​សូត្រ​ ​ទី១​


 [​២១​]​ ​ពួកភូត​(​១​)​ ​ណា​ ​ស្ថិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ស្ថិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រជុំ​ក្នុង​ទីនេះ​ ​សូម​ពួក​សត្វ​ទាំងអស់​នោះ​ ​មានចិត្តល្អ​ ​មួយទៀត​ ​ចូរ​ស្តាប់​នូវ​ភាសិត​ដោយ​គោរព​។​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ជា​ភូត​ទាំងអស់​ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​នូវ​មេត្តាចិត្ត​ ​ក្នុង​ពពួកសត្វ​ ​ជា​មនុស្សជាតិ​ ​ពួក​មនុស្ស​ណា​ ​នាំ​នូវ​ពលិកម្ម​ ​ក្នុង​វេលា​ថ្ងៃ​ ​ឬវេលា​យប់​ ​ព្រោះហេតុនោះ​ ​សូមអ្នក​ទាំងឡាយ​ ​កុំ​ប្រហែស​ ​ចូរ​រក្សា​នូវ​មនុស្ស​ទាំងនោះ​។​ ​ទ្រព្យ​ជាទី​គាប់ចិត្ត​ណាមួយ​ ​ក្នុង​លោក​នេះ​ ​ឬ​ក្នុង​លោក​ដទៃ​ ​រតនវត្ថុ​ដ៏​ឧត្តម​ណា​ ​ក្នុង​ស្ថានសួគ៌​ក្តី​ ​(​ទ្រព្យ​ ​និង​រតនវត្ថុ​ទាំងនោះ​)​ ​សើ្ម​ដោយ​ព្រះ​តថាគត​ ​មិន​មាន​ឡើយ​ ​រតនៈ​ ​គឺ​ព្រះពុទ្ធ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
​(​១​)​ ​ចូរ​មើលតាម​នយលក្ខណៈ​ ​ត្រង់​សម្មាទិដ្ឋិ​សូត្រ​ ​មជ្ឈិមនិកាយ​ ​មូល​បណ្ណា​សក​ ​បឋម​ភាគ​ ​២០​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់