អាម​គន្ធ​សូត្រ​ ​ទី២​


 [​២២​]​ ​សប្បុរស​ ​កាល​បរិភោគ​នូវ​ស្រូវស្រងែ​ ​ស្រូវ​កន្ទុយដំរី​ ​និង​សណ្តែក​ព្រៃ​ ​បត្ត​ប្ផល​(​១​)​ ​មូល​ប្ផល​(​២​)​ ​និង​គ​វិប្ផល​(​៣​)​ ​ដែល​បាន​មក​ដោយ​ធម៌​ ​មិន​ពោល​ពាក្យ​កុហក​ ​ព្រោះ​សេចក្តី​ប្រាថ្នា​នូវ​កាម​ទេ​។​
 បពិត្រ​កស្សបៈ​ ​លោក​នោះ​ ​កាល​បរិភោគ​នូវ​សាច់​ណាមួយ​ ​ដែល​បុគ្គល​ធ្វើ​ហើយដោយ​ល្អ​ ​សម្រេច​ហើយដោយ​ល្អ​ ​តាក់តែង​ហើយ​ដ៏​ឧត្តម​ ​ដែល​ជន​ទាំងឡាយ​ដទៃ​ឲ្យហើយ​ ​កាល​បរិភោគ​នូវ​បាយ​ស្រូវសាលី​ ​ឈ្មោះថា​ ​បរិភោគ​នូវ​វត្ថុ​មាន​ក្លិនឆ្អាប​។​
 ម្នាល​ព្រហ្ម​ពន្ធុ​ ​លោក​កាល​បរិភោគ​នូវ​បាយ​នៃ​ស្រូវសាលី​ទាំងឡាយ​ ​ដោយ​សាច់​នៃ​សត្វស្លាប​ ​ដែល​បុគ្គល​តាក់តែង​ល្អ​ហើយ​ ​ពោល​យ៉ាងនេះ​ថា​ ​វត្ថុ​មាន​ក្លិនឆ្អាប​ ​មិន​គួរ​ដល់​អាត្មាអញ​។​
​(​១​)​ ​សំដៅយក​ផ្លែឈើ​ខ្ចី​។​ ​(​២​)​ ​សំដៅយក​មើម​ ​និង​ផ្លែឈើ​វល្លិ​។​ ​(​៣​)​ ​សំដៅយក​ផ្លែឈើ​ដែល​ដុះ​ក្នុងទឹក​ ​មាន​ក្រចាប់​ជាដើម​។​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់