បពិត្រ​ព្រះ​កស្សប​ ​ខ្ញុំ​នឹង​សួរ​នូវ​សេចក្តី​នុ៎ះ​នឹង​លោក​ ​វត្ថុ​មាន​ក្លិនឆ្អាប​របស់​លោក​ ​មាន​ប្រការ​ដូចម្តេច​។​ ​ការ​សម្លាប់សត្វ​ ​វាយ​ ​កាត់​ ​ចង​ ​លួច​ ​ពោល​ពាក្យ​កុហក​ ​បោក​ប្រាស​ ​បញ្ឆោត​ ​រៀន​ក្បួន​ឥតប្រយោជន៍​ ​សេព​ភរិយា​របស់​បុគ្គល​ដទៃ​ ​នេះ​ហៅថា​ ​វត្ថុ​មាន​ក្លិនឆ្អាប​ ​មិន​សំដៅយក​ការ​បរិភោគ​សាច់​ទេ​។​ ​ជន​ទាំងឡាយ​ណា​ ​ក្នុង​លោក​នេះ​ ​មិន​សង្រួម​ក្នុង​កាម​ទាំងឡាយ​ ​ជា​អ្នក​ប្រាថ្នា​ ​ញ៉ាម​ជ្រប់​ក្នុង​រស​ច្របូកច្របល់​ ​ដោយ​ភាព​មិន​ស្អាត​ ​គឺ​មិច្ឆាជីវៈ​ ​ជា​នត្ថិ​ក​ទិដ្ឋិ​ ​មាន​កាយ​កម្ម​ជាដើម​ ​មិន​រាបសា​ ​ឲ្យដឹង​បាន​ដោយ​ក្រ​ ​នេះ​ហៅថា​ ​វត្ថុ​មាន​ក្លិនឆ្អាប​ ​មិន​សំដៅយក​ការ​បរិភោគ​សាច់​ទេ​។​ ​ជន​ទាំងឡាយ​ណា​ ​ជា​អ្នក​ប្រាថ្នា​ចំពោះ​វត្ត​ដ៏​សៅហ្មង​ ​ជា​អ្នក​រឹងរូស​ ​ស៊ីសាច់ខ្នង​(​១​)​ ​ទ្រុស្ត​មិត្ត​ ​មិន​មាន​អាណិត​ ​ប្រកាន់ខ្លួន​ ​មិន​ឲ្យ​ទាន​ជាប្រក្រតី​ ​មួយទៀត​ ​មិនដែល​ឲ្យ​វត្ថុ​អ្វី​ដល់​អ្នកណាមួយ​ ​នេះ​ហៅថា​ ​វត្ថុ​មាន​ក្លិនឆ្អាប​ ​មិន​សំដៅយក​ការ​បរិភោគ​សាច់​ទេ​។​
​(​១​)​ ​ចំពោះមុខ​ ​ល្អ​ ​កំបាំងមុខ​ ​អាក្រក់​។​
ថយ | ទំព័រទី ៨០ | បន្ទាប់