​សេចក្តី​ក្រោធ​ ​ស្រវឹង​ ​រឹងត្អឹង​ ​បង្កហេតុ​ ​បិទបាំង​ទោស​ ​ច្រណែន​ ​លើកខ្លួន​ ​ប្រកាន់ខ្លួន​ ​មើលងាយ​គេ​ ​ស្និទ្ធស្នាល​ដោយ​ពួក​អសប្បុរស​ ​នេះ​ហៅថា​ ​វត្ថុ​មាន​ក្លិនឆ្អាប​ ​មិន​សំដៅយក​ការ​បរិភោគ​សាច់​ទេ​។​ ​ពួក​ជន​ណា​ ​មាន​បាប​ជាប្រក្រតី​ ​ចំពាក់បំណុល​គេ​ ​និយាយចាក់ដោត​គេ​ ​កោង​ដោយ​វោហារ​ ​ទ្រុស្តសីល​ ​ក្នុង​សាសនា​នេះ​ ​ជា​ជន​អាក្រក់​ ​ជន​ណា​ធ្វើអំពើ​អាក្រក់​ក្នុង​លោក​នេះ​ ​នេះ​ហៅថា​ ​វត្ថុ​មាន​ក្លិនឆ្អាប​ ​មិន​សំដៅយក​ការ​បរិភោគ​សាច់​ទេ​។​ ​ពួក​ជន​ណា​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​សង្រួម​ក្នុង​សត្វ​ទាំងឡាយ​ ​កាន់​យក​ទ្រព្យ​នៃ​បុគ្គល​ដទៃ​ ​ប្រកប​ខាង​ការបៀតបៀន​ ​ជា​អ្នក​ទ្រុស្តសីល​ ​ជា​ព្រាន​សំដី​អាក្រក់​ ​មិន​អើពើ​ ​នេះ​ហៅថា​ ​វត្ថុ​មាន​ក្លិនឆ្អាប​ ​មិន​សំដៅយក​ការ​បរិភោគ​សាច់​ទេ​។​ ​សត្វ​ទាំងឡាយ​ណា​ ​ជាប់​ចំពាក់​ក្នុង​ពួក​សត្វ​ទាំងនេះ​ ​ជា​អ្នក​ខឹង​ ​អ្នកសម្លាប់​ ​ប្រកប​ក្នុង​អកុសល​ជានិច្ច​ ​លះលោក​នេះ​ ​នឹង​ទៅកាន់​លោក​ងងឹត​ ​មាន​ក្បាល​សំយុង​ចុះទៅ​នរក​ ​នេះ​ហៅថា​ ​វត្ថុ​មាន​ក្លិនឆ្អាប​ ​មិន​សំដៅយក​ការ​បរិភោគ​សាច់​ទេ​។​
ថយ | ទំព័រទី ៨១ | បន្ទាប់