នេះជាទឹកសម្រាប់ផឹកដ៏ត្រជាក់ ដែលដងយកមកអំពីជ្រោះភ្នំ បពិត្រព្រះរាជបុត្រ សូមព្រះអង្គទទួលយកទឹកអំពីនោះមកសោយ ហើយចូរគង់លើកម្រាលដែលក្រាលចុះ។
(ព្រះរាជកុមារពោលថា) បពិត្រព្រះមហាមុនី វាចារបស់លោកពីរោះណាស់ គួរស្តាប់ ជាវាចាឥតទោស មានប្រយោជន៍ ជាវាចាត្រឹមត្រូវ ទាំងលោកម្ចាស់ ក៏ពោលពាក្យនាំមកនូវប្រយោជន៍ ដោយឧបាយនៃប្រាជ្ញា
បពិត្រឥសីនិសភៈ សេចក្ដីត្រេកអរដូចម្ដេច របស់លោក កាលនៅក្នុងព្រៃ ខ្ញុំសួរហើយ សូមលោកប្រាប់ ខ្ញុំនឹងផ្ទៀងស្តាប់គន្លងពាក្យរបស់លោក ហើយប្រតិបតិ្តតាមនូវចំណែកធម៌ ដែលនាំមកនូវប្រយោជន៍។
(ព្រះកច្ចាយនៈពោលថា) បពិត្រព្រះរាជកុមារ ការមិនបៀតបៀនពួកសត្វទាំងពួង រមែងពេញចិត្តដល់យើង ការវៀរចាកកិរិយាលួចកី្ត ចាកការប្រព្រឹត្តិក្បត់ចិត្ត ចាកការផឹកទឹកស្រវឹងកី្ត ការមិនត្រេកអរ (ក្នុងអកុសល) កី្ត ការប្រព្រឹត្តិស្មើកី្ត ភាពជាអ្នកចេះដឹងច្រើនកី្ត ភាពជាអ្នកដឹងឧបការៈ ដែលគេធ្វើហើយកី្ត ធម៌ទាំងនុ៎ះ ជាធម៌គួរប្រាថ្នា ជាធម៌គួរសរសើរក្នុងបច្ចុប្បន្ន បពិត្រព្រះរាជបុត្រ សេចកី្តស្លាប់របស់ព្រះអង្គ មានក្នុងទីជិតខាងអាយអំពី ៥ ខែ សូមព្រះអង្គទ្រង់ជ្រាប សូមព្រះអង្គទ្រង់ដោះខ្លួន (ចាកអបាយទុក្ខ)។