ទោះជាពួកឥសីណា ជាអ្នកស្ងប់រម្ងាប់ បានសង្រួមចិត្ត មានព្យាយាមដុតបំផ្លាញកិលេស ឥសីទាំងនោះ ក៏លះចោលនូវសរីរៈតាមកាលគួរ ពួកព្រះអរហន្ត មានចិត្តអប់រំហើយ បានធ្វើកិច្ចស្រេចហើយ ជាអ្នកមិនមានអាសវៈ ព្រោះអស់ទៅនៃបុណ្យ និងបាប ក៏គង់ដាក់បង់នូវរាងកាយនេះដែរ។
(ព្រះរាជកុមារពោលថា) បពិត្រព្រះមហាមុនី គាថាទាំងឡាយរបស់លោក ជាសុភាសិតមានប្រយោជន៍ ខ្ញុំកាលបើលោកពន្យល់ ដោយសេចកី្តល្អហើយ សូមលោកជាទីពឹងរបស់ខ្ញុំ។
(ព្រះថេរៈពោលថា) សូមព្រះអង្គកុំដល់នូវអាត្មាជាសរណៈឡើយ អាត្មាបានដល់នូវព្រះពុទ្ធជាសក្យបុត្ត ដែលមានព្យាយាមធំណា ជាសរណៈ សូមព្រះអង្គទ្រង់ដល់នូវព្រះពុទ្ធនោះជាសរណៈចុះ។
(ព្រះរាជកុមារសួរថា) បពិត្រលោកនិទ៌ុក្ខ ព្រះជាគ្រូរបស់លោកនោះ (គង់នៅ) ក្នុងជនបទណា ខ្ញុំនឹងទៅកាន់ជនបទនោះ ដើម្បីឃើញព្រះអង្គ ទ្រង់ឈ្នះមារ មិនមានបុគ្គលប្រៀបបាន។
(ព្រះកច្ចាយនៈឆ្លើយថា) ព្រះសាស្តា ជាបុរសអាជានីយ ទ្រង់សម្ភពក្នុងត្រកូលនៃព្រះបាទឱក្កាករាជ ក្នុងជនបទខាងកើត ព្រះសាស្តាអង្គនោះ ទ្រង់បរិនិព្វានហើយ។