​ខ្ញុំ​ជា​សេះ​ឈ្មោះ​កណ្ឋ​កៈ​ ​ជា​សហជាត​ ​(​កើត​ដំណាលគ្នា​)​ ​នឹង​ព្រះរាជបុត្រ​នៃ​ព្រះបាទ​សុទ្ធោទនៈ​ ​ក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ជា​បូរី​ដ៏​ឧត្តម​របស់​ពួក​សក្យៈ​ ​ក្នុង​កាលដែល​ព្រះរាជ​បុត្ត​នោះ​ ​ទ្រង់​ចេញទៅ​ដើម្បី​សម្មាសម្ពោធិ​ញ្ញាណ​ ​នា​មជ្ឈិមយាម​នៃ​រាត្រី​ ​ទ្រង់​ទះ​ខ្ញុំ​ត្រង់​ភ្លៅ​ ​ដោយ​ព្រះហស្ត​ដ៏​ទន់​ ​មាន​ព្រះ​នខា​ក្រហម​រុងរឿង​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​នែ​សំឡាញ់​ ​អ្នក​ចូរ​នាំ​យើង​ទៅ​ ​បើ​យើង​បាន​ដល់​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម​ហើយ​ ​នឹង​ចម្លង​សត្វលោក​ ​(​ចាក​សង្សារវដ្ត​)​ ​កាល​ខ្ញុំ​ឮ​ព្រះតម្រាស់​នោះ​ ​សេ​ចកី្ត​រីករាយ​ដ៏​មាន​កំឡាំង​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ ​ខ្ញុំ​មានចិត្ត​ខ្ពស់​ ​មានចិត្ត​រីករាយ​ ​បាន​ទទួលយល់ព្រម​ក្នុង​កាលនោះ​ ​ខ្ញុំ​ដឹង​ថា​ ​សក្យ​បុត្ត​ដ៏​មានយស​ធំ​ ​ទ្រង់​ជិះ​ខ្ញុំ​ហើយ​ ​មានចិត្ត​ខ្ពស់​ ​មានចិត្ត​រីករាយ​ ​(​ម្តង​ទៀត​)​ ​ទើប​នាំ​បុរស​ដ៏​ឧត្តម​ ​ទៅ​ឰដ៏​ខាងក្រៅ​ ​លុះ​ទៅ​កន្លង​ដែន​នៃ​បុគ្គល​ដទៃ​រួចហើយ​ ​កាល​ថ្ងៃរះ​ឡើង​ ​សក្យ​បុត្ត​ក៏​លះ​ចោល​ខ្ញុំ​ ​និង​ឆន្នអាមាត្យ​ ​ទ្រង់​មិន​អាល័យ​ ​ចៀសចេញ​ទៅ​ ​ខ្ញុំ​លិទ្ធ​ព្រះ​បាទា​របស់​សក្យ​បុត្ត​នោះ​ ​ដែល​មាន​ព្រះ​នខា​ក្រហម​ដោយ​អណ្តាត​ ​ខ្ញុំ​យំ​ ​ក្រឡេក​មើល​ព្រះ​មហា​វីរៈ​ ​ដែល​ស្តេច​កំពុង​យាង​ទៅ​ ​លុះ​ខ្ញុំ​មើល​មិនឃើញ​សក្យ​បុត្ត​អ្នកមាន​សិរី​នោះ​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់